Connect with us

កីឡា

Content Creator​ សេង​ ភក្កី៖​ បាល់ទាត់​កម្ពុជា​ ខ្ញុំ​ចូលចិត្ត​ធ្វើ​វីដេអូ​បែប​លើក​ទឺកចិត្ត​កីឡាករ

បានផុស

នៅ

លោក​ សេង​ ភក្កដី​ ដែល​ជា​អ្នក​ផលិត​មាតិកា​កីឡា​ (Content Creator) នៅ​កម្ពុជា​ ថា​នៅ​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា​គឺ​ចូលចិត្ត​ផលិត​វីដេអូ​លើក​ទឹកចិត្ត​កីឡាករ​ និង​លើក​ឡើង​ពី​សមត្ថភាព​លេចធ្លោ​របស់​កីឡាករ​ឲ្យ​មហាជន​បាន​ដឹង​ និង​ស្គាល់​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សេង​ ភក្ដី​ លេងបាល់បែប​សុខភាព

សេង​ ភក្កី​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​វិស័យ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​រូប​គេ​ចង់​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​មាន​ភាព​រីកចម្រើន​ និង​មាន​អ្នក​គាំទ្រ​កាន់​តែ​ច្រើន។​ ដូច្នេះ​វីដេអូ​ដែល​ខ្លួន​ផលិត​គឺ​បង្ហាញ​ពី​សមត្ថភាព​កីឡាករ​ដែល​លេង​បាន​ល្អ​ ប៉ុន្តែ​មិន​សូវ​មាន​ស្គាល់​ ឬ​អ្នក​គាំទ្រ។​

លោក​ សេង​ ភក្ដី​

ការ​ផលិត​វីដេអូ​បែប​នេះ​គឺ​បាន​លើក​ទឹកចិត្ត​កីឡាករ​ផ្ទាល់​ផង​ និង​បង្កើន​អ្នក​គាំទ្រ​កីឡាករ​ទាំង​នោះ​ផង។​ តាម​រយៈ​ការ​បង្កើត​វីដេអូ​បែប​ៗ​នេះ​គឺ​មាន​អ្នក​ទស្សនា​ច្រើន​ និង​បាន​បង្កើត​ភាព​ស្និតស្នាល​ជា​មួយ​កីឡាករ​អាជីពៗ​ដែល​បាន​ឃើញ​វីដេអូ​ដែល​រូប​គេ​បាន​ធ្វើ​ឲ្យ​ផង​រហូត​មាន​កីឡាករ​ក្នុង​លីគ​កំពូល​ចូលចិត្ត​ និង​រាប់​អាន​ក៏​ច្រើន​ដូច​គ្នា។​

លោក​ សេង​ ភក្ដី​ លេងបាល់បែប​សុខភាព

បញ្ជាក់​ដែរ​ថា​ លោក​ សេង​ ភក្ដី​ ជា​អ្នក​ផលិត​មាតិកា​កីឡា​ (Content Creator) ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា។​ លោក​ចាប់​ផលិត​មាតិកា​កីឡា​នេះ​ចាប់ពី​ឆ្នាំ​២០២៣​ រហូត​ដល់​ពេល​បច្ចុប្បន្ន។​ រូប​គេ​ចាត់​ចូល​ជា​ Content Creator​ បែប​ផ្ដល់​ចំណេះដឹង​មួយ​រូប​​លើ​វិស័យ​កីឡា​បាល់ទាត់​ទាំងបាល់ទាត់ជាតិ​ និង​អន្តរជាតិ។​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ និង​មជ្ឈដ្ឋាន​កីឡា​នៅ​កម្ពុជា​បាន​គោរព​ និង​ឲ្យ​តម្លៃ​ដល់​លោក​ សេង​ ភក្ដី​ តាម​រយៈ​ការ​អញ្ជើញ​ឲ្យ​ចូលរួម​​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជា​ច្រើន​នា​ពេល​កន្លង​ទៅ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម