កីឡា
ស្ទើរមិនគួរឲ្យជឿ! ក្រុមខ្លាំង ៥ បានធ្លាក់ត្រឹមវគ្គចែកពូល ជើងឯកបាល់ទះពិភពលោក ២០២៥
ទីបំផុតរកឃើញក្រុមខ្លាំងៗឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនេះ ពានរង្វាន់បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ ២០២៥ ប៉ុន្តែរឿងដ៏ភ្ញាក់ផ្អើល មានក្រុមលំដាប់ពិភពលោកជាច្រើន បានធ្លាក់ចេញពីពាននេះត្រឹមវគ្គសន្សំពិន្ទុក្នុងពូលស្ទើរមិនគួរឲ្យជឿ។

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពានបាល់ទះជើងឯកពិភពលោក បានបញ្ចប់ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៥។ ក្នុងនោះក្រុមដែលបានឡើងទៅវគ្គ ១៦ ក្រុមរួមមាន ទុយនីស៊ី សាធារណៈរដ្ឋឆេក ស៊ែប៊ី អ៉ីរ៉ង់ សហរដ្ឋអាមេរិក ស្លូវេនី ប៊ុលហ្គារី ព័រទុយហ្គាល់ ប៉ូឡូញ កាណាដា តួកគី ហូល្លង់ អាហ្សង់ទីន អ៉ីតាលី ប៊ែលហ្ស៊ិក និង ហ្វាំងឡង់។
ដោយឡែករឿងដ៏ភ្ញាក់ផ្អើលបំផុត គឺក្រុមខ្លាំងៗលំដាប់ពិភពលោកជាច្រើនបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល មានដូចជា ម្ចាស់មេដាយមាសអូឡាំពិក បារាំង គុយបា ជប៉ុន អាល្លឺម៉ង់ និង ប្រេស៊ីល ដែលសុទ្ធតែជាក្រុមកំពូល និងត្រូវបានគេរំពឹងខ្ពស់បំផុតសម្រាប់ព្រឹត្តិការណ៍នេះ បែរជាមិនអាចឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលបាន។


គួរបញ្ជាក់ថា ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយពានបាល់ទះជើងឯកពិភពលោក ២០២៥ នឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៥។
ខាងក្រោមនេះ ជាគូប្រកួតនីមួយៗ ដែលត្រូវជួបគ្នាវគ្គ ១៦ ក្រុមពានបាល់ទះជើងឯកពិភពលោក៖
- ទុយនីស៊ី ត្រូវជួប សាធារណៈរដ្ឋឆេក
- ស៊ែប៊ី ត្រូវជួប អ៊ីរ៉ង់
- សហរដ្ឋអាមេរិក ត្រូវជួប ស្លូវេនី
- ប៊ុលហ្គារី ត្រូវជួប ព័រទុយហ្គាល់
- ប៉ូឡូញ ត្រូវជួប កាណាដា
- តួកគី ត្រូវជួប ហូល្លង់
- អាហ្សង់ទីន ត្រូវជួប អ៊ីតាលី
- ប៊ែលហ្ស៊ិក ត្រូវជួប វាំងឡង់

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


