លោក គុណ ប៊ុនសាន ថាសិស្សៗដែលហ្វឹកហាត់បែបសុខភាពទាំងនេះគឺមិនចេះទម្រន់ទេបើទោះជាកូនអ្នកមានជីវភាពធូរធា និងមិនធ្លាប់ធ្វើការហត់ក៏ដោយតែសុំគ្រូហ្វឹកហាត់បែបធ្ងន់ៗដូចគេឯង។
កីឡាករ យ៉ុន ខេមរៈ ថាខ្លួនសម្រេចចូលហ្វឹកហាត់នៅក្លឹបបាល់ទះស្នងការគឺពិតជាល្អណាស់សម្រាប់ខ្លួនដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ និងគ្រូៗពិសេសការលត់ដំចំពោះវិន័យឲ្យក្លាយជាកីឡាករអាជីព។
កីឡាករដៃប៉ះសេ យ៉ុន ខេមរៈ ថាក្រុមទាំងបើបន្តខំប្រឹងហ្វឹកហាត់ឲ្យល្អដូចកាលពីឈ្នះវិសាខា កាលពីថ្ងៃសុក្រ ទី១៧ តុលា ឆ្នាំ២០២៥ ជឿជាក់នៅថ្ងៃខាងមុខនឹងអាចរកភាពជោគជ័យ ឬដណ្ដើមបានពានរង្វាន់ផ្សេងៗជូនក្លឹបបាន។
កីឡាករឆ្នើមរបស់ក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យ៉ុន ខេមរៈ ជ័យជម្នះលើក្រុមធំវិសាខាម្សិលមិញនេះមើលឃើញថាក្រុមរបស់ខ្លួនទាំងមូលមានភាពរីកចម្រើនក្រោយការខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំ។
នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះនឹងមានការប្រកួតមិត្តភាពដកស្រង់បទពិសោធរវាងម្ចាស់ផ្ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្វាគមន៍ភ្ញៀវវិសាខា វេលាម៉ោង ២កន្លះតទៅទីតាំងក្លឹបរបស់ខ្លួនផ្ទាល់ក្នុងខណ្ឌច្បារអំពៅ។