អ្នកជំនាញឯកសារប្រវត្តិសាស្ត្រថា សេចក្ដីថ្លែងការណ៍រឿងព្រំដែនខ្មែរ- ថៃរបស់វីទិត មុនតាប៊ន គ្មានបានការ មិនចម្រុងចម្រើនដល់សន្តិភាព
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ពេញព្រះហឬទ័យយ៉ាងខ្លាំងចំពោះមហាសាមគ្គីដ៏ខ្លាំងក្លារបស់ពលរដ្ឋខ្មែរគ្រប់រូបប្រឆាំងទៅនឹងសត្រូវដែលឈ្លានពានទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែន
ពាណិជ្ជកម្មឆ្លងព្រំដែនគោករវាងថៃ និងកម្ពុជា បានបន្តធ្លាក់ចុះ ៩៩,៩% នៅខែតុលា ដោយសារតែការបិទច្រកព្រំដែន
ការបោះបង្គោលព្រំដែនតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មិនមែនជាការដោះដូរដី ជាថ្នូរនិងអ្វីមួយនោះទេ
លោកស្រី អ៊ាត សោភា បានបង្ហាញទៅកាន់អង្គទូតអំពីលទ្ធផលនៃការស៊ើបអង្កេតលើករណីបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ
កម្ពុជា-ថៃ បញ្ចប់ការងារថតរូបលើអាកាសដើម្បីបង្កើតផែនទីរូបថតនៅភូមិព្រៃចាន់ ប្រវែង៧គ.ម. និងគ្រោងបន្តការងារបោះបង្គោលបណ្ដោះអាសន្ន
រយៈពេលប្រមាណ២០ថ្ងៃ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា-ថៃ បានបោះបង្គោលបណ្ដោះអាសន្នចំនួន១៦៦ នៅចន្លោះបង្គោលព្រំដែនលេខ៥២ដល់លេខ៥៩ លើផ្ទៃដីប្រវែងជាង៨គ.ម. នៅខេត្តបាត់ដំបង ជាប់នឹងខេត្តចន្ទបុរី របស់ថៃ ហើយជាជំហានបន្ទាន់ភាគីទាំងពីរគ្រោងបន្តការងារថតរូបលើអាកាសដើម្បីបង្កើតផែនទីរូបថត (Photomap)។ សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ពីវឌ្ឍនភាពការងារដូច្នេះ៖« ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្ត ការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ ដែលមានប្រវែងប្រមាណ ៨.៣គ.ម. នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានបញ្ចប់ការងារវាស់វែងនិងបោះបង្គោល បណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន...