ព័ត៌មានអន្ដរជាតិ
ពាណិជ្ជកម្មព្រំដែនគោកថៃ-កម្ពុជា បន្តធ្លាក់ចុះ ៩៩,៩% នៅខែតុលា
នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃ (DIT) បានឱ្យដឹងថា ពាណិជ្ជកម្មឆ្លងព្រំដែនគោករវាងថៃ និងកម្ពុជា បានបន្តធ្លាក់ចុះ ៩៩,៩% នៅខែតុលា ដោយសារតែការបិទច្រកព្រំដែន ទោះបីទំហំពាណិជ្ជកម្មឆ្លងដែនសរុបរបស់ថៃបានកើនឡើង ៤,២% ដល់ ១៤៦,៦ ប៊ីលានបាតក៏ដោយ។

តាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃព្រហស្បតិ៍នេះ អគ្គនាយិកានៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់ក្រសួងពាណិជ្ជកម្មថៃ លោកស្រី អារ៉ាដា ហ្វួងតុង (Arada Fuangtong) បាននិយាយថា ពាណិជ្ជកម្មថៃ-កម្ពុជាតាមព្រំដែននៅតុលា មានប្រមាណ ៩ លានបាត ដែលស្មើនឹងការធ្លាក់ចុះ ៩៩,៩%។
ក្រៅពីនេះ ពាណិជ្ជកម្មឆ្លងដែនមីយ៉ាន់ម៉ា-ថៃ ក៏បានធ្លាក់ចុះប្រមាណ ១៦,៧% មកត្រឹមប្រមាណ ១៣,៩ ប៊ីលានបាត ផងដែរ ដោយសារតែការរឹតត្បឹតច្រកព្រំដែន។
ក្រសួងពាណិជ្ជកម្មថៃបាននិយាយថា ការធ្លាក់ចុះពាណិជ្ជកម្មព្រំដែនជាមួយកម្ពុជា និងមីយ៉ាន់ម៉ា ត្រូវការការកែសម្រួលគោលនយោបាយជាបន្ទាន់ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងពាណិជ្ជកម្ម។
គួររំឭកថា យោធាថៃបានសម្រេចចិត្តជាឯកតោភាគីលើការបិទព្រំដែនគោកជាមួយកម្ពុជាកាលពីខែមិថុនា ក្នុងបរិបទនៃភាពតានតឹងព្រំដែន។ ចាប់ពីពេលនោះមក ពាណិជ្ជកម្មរវាងប្រទេសទាំង២បានធ្លាក់ចុះជាគំហុក ខណៈក្រុមហ៊ុនថៃដែលត្រូវនាំចូលមកកម្ពុជា បានបង្វែរផ្លូវដឹកជញ្ជូនរបស់ខ្លួនទៅកាត់តាមឡាវ ឬផ្លូវទឹកវិញ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


