បណ្តាមេដឹកនាំសហភាពអឺរ៉ុបសម្តែងការគាំទ្រ ចំពោះប្រទេសក្នុងឈូងសមុទ្រអារ៉ាប់ឱ្យការពារខ្លួន ខណៈអ៊ីរ៉ង់បន្តបាញ់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើក(ដ្រូន) ទៅកាន់គោលដៅនានាទូទាំងតំបន់ឆ្លើយតបទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
បុរសជនជាតិអាមេរិកម្នាក់តវ៉ាប្រឆាំងសង្គ្រាមអ៊ីរ៉ង់ បានរងរបួសពីការប៉ះទង្គិចជាមួយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនិងប៉ូលិស បន្ទាប់ពីបុរសរូបនោះរំខានដល់ការស្តាប់សវនាការរបស់ព្រឹទ្ធសភា Capitol Hill ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និយាយថា ខ្លួនបានគ្រប់គ្រងពេញលេញក្នុងច្រកសមុទ្រ Hormuz ជាកន្លែងដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំអះអាងថាបានត្រៀមខ្លួនរួចជាស្រេច
ក្រសួងការពារជាតិតួកគីឱ្យដឹងថាមីស៊ីលបាលីស្ទីកមួយគ្រាប់ត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ហោះចូលទៅក្នុងដែនអាកាសតួកគី ឆ្លងកាត់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ តែត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់អង្គការណាតូ
ប្រទេសរុស្ស៊ី និងចិនបានរិះគន់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដោយទីក្រុងម៉ូស្គូថាមិនឃើញភស្តុតាងណាមួយដែលបង្ហាញថាទីក្រុងតេហេរ៉ង់កំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ចំណែកទីក្រុងប៉េកាំងទាមទារឱ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានប្រាប់ភាគីអ៊ីរ៉ង់តាមរយៈទូរស័ព្ទថាទីក្រុងប៉េកាំងគាំទ្រទីក្រុងតេហេរ៉ង់ការពារខ្លួនពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ខណៈសង្គ្រាមរីករាលដាលពាសពេញមជ្ឈិមបូព៌ា
លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប មានប្រសាសន៍ថា ប្រទេសចំនួន២៧ របស់សហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យអំពាវនាវគ្រប់ភាគីឱ្យមានការអត់ធ្មត់ជាអតិបរមានិងគោរពច្បាប់អន្តរជាតិឱ្យខានតែបានក្នុងជម្លោះអ៊ីរ៉ង់។