ព័ត៌មានអន្ដរជាតិ
មីស៊ីលបាលីស្ទិកមួយគ្រាប់បាញ់ចេញពីអ៊ីរ៉ង់ចូលដែនអាកាសតួកគី តែត្រូវបាញ់ទម្លាក់ដោយណាតូ
ក្រសួងការពារជាតិប្រទេសតួកគី បានឱ្យដឹងថា មីស៊ីលចម្ងាយឆ្ងាយ«បាលីស្ទិក»មួយគ្រាប់ត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ហោះចូលទៅក្នុងដែនអាកាសរបស់ប្រទេសតួកគី ដោយឆ្លងកាត់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ តែត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់អង្គការណាតូ។ នេះបើតាម Al Jazeera ចុះផ្សាយថ្ងៃទី ០៤ខែមីនា ឆ្នាំ២០២៦ ។

ក្រសួងការពារជាតិតួកគី បានបន្តក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា៖«គ្រាប់ផ្លោងមួយគ្រាប់ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ត្រូវបានរកឃើញថាឆ្លងកាត់ដែនអាកាសអ៊ីរ៉ាក់ និងស៊ីរី ហើយកំពុងឆ្ពោះទៅដែនអាកាសតួកគី។ វាត្រូវបានបាញ់ទម្លាក់ទាន់ពេលវេលាដោយប្រព័ន្ធការពារផ្លូវអាកាស និងមីស៊ីលរបស់អង្គការណាតូដែលដាក់ប្រចាំការនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ»។
សេចក្តីថ្លែងការណ៍បន្តថា៖ «មិនមានអ្នកស្លាប់ ឬរបួសនោះទេ។ ទីក្រុងអង់ការ៉ា(Ankara) រក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងសកម្មភាពអរិភាពណាមួយប្រឆាំងនឹងតំបន់របស់ខ្លួន ខណៈព្រមានដល់ភាគីនានាឱ្យចៀសវាងការបង្កើនជម្លោះ»។
ក្នុងសុន្ទរកថាពេលល្ងាចប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ថ្លែងថា៖ « ប្រទេសនេះកំពុងចាត់វិធានការគ្រប់វិធីដែលចាំបាច់ ដោយពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តណាតូ ហើយកំពុងចេញការព្រមានក្នុងលក្ខខណ្ឌច្បាស់លាស់បំផុត ដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះពីការកើតឡើងម្តងទៀត»។
លោកបន្តថា៖ «ប្រសិនបើ យើងជាប្រជាជាតិមួយដែលចង់រស់ក្នុងសន្តិភាព និងស្ងប់ស្ងាត់[…] យើងត្រូវតែបង្កើនសមត្ថភាពទប់ស្កាត់របស់យើងជានិច្ច។ នៅក្នុងគ្រាលំបាកទាំងនេះ […] យើងមិនបានទុកឱ្យមានគ្រោះថ្នាក់អ្វីទាំងអស់ទាក់ទងនឹងសន្តិសុខនៃព្រំដែន និងដែនអាកាសរបស់យើងទេ»។
យោងតាមរ៉យទ័រ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan អំពាវនាវក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សមភាគីអ៊ីរ៉ង់ថា ទីក្រុងអង់ការ៉ាតវ៉ាយ៉ាងដាច់ខាតជុំវិញមីស៊ីលផ្លោងដែលបាញ់ចេញពីអ៊ីរ៉ង់ ហើយឆ្ពោះទៅកាន់ដែនអាកាសតួកគី។
អំឡុងពេលការហៅទូរស័ព្ទរវាងភាគីទាំងពីរ លោក Fidan ក៏បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ថា ជំហានណាមួយដែលអាចធ្វើឱ្យជម្លោះកាន់តែរីករាលដាលត្រូវតែជៀសវាង។
យ៉ាងណាអ៊ីរ៉ង់មិនទាន់ធ្វើអត្ថាធិប្បាយលើហេតុការណ៍នេះ នៅឡើយទេ។
អ្នកនាំពាក្យអង្គការណាតូ លោកស្រី Allison Hart បានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើប្រទេសតួកគី ដោយបន្ថែមថា៖ «អង្គការណាតូ ឈរយ៉ាងរឹងមាំជាមួយសម្ព័ន្ធមិត្តទាំងអស់ រួមទាំងប្រទេសតួកគី។ ជំហររារាំង និងការពារជាតិរបស់យើងនៅតែរឹងមាំគ្រប់វិស័យទាំងអស់ រួមទាំងការការពារផ្លូវអាកាស និងមីស៊ីលផងដែរ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


