ព័ត៌មានអន្ដរជាតិ
អ្នកជំំនាញថៃ៖ សេដ្ឋកិច្ចថៃអាចធ្លាក់ចុះពីលេខ២នៅអាស៊ាន ទៅលេខ៥
សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានថា ថៃអាចនឹងធ្លាក់តំណែងនៃប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ាន ទៅដល់លេខ ៥ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រសិនបើប្រទេសបរាជ័យក្នុងការដោះស្រាយចំណុចខ្សោយនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់់កាសែត The Nation។

ការព្រមានបែបនេះ ធ្វើឡើងក្រោយរបាយការណ៍សេដ្ឋកិច្ចបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ធ្លាក់ចុះមកត្រឹម ១,២% កាលពីត្រីមាសទី៣ ខណៈសន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មបន្តស្ថិតក្នុងកម្រិតទាប។
ថ្លែងក្នុងវេទិកាទស្សនវិស័យឆ្នាំ ២០២៦ របស់ FTI កាលពីថ្ងៃពុធ លោក គ្រៀងក្រៃ ធៀននុគុន (Kriengkrai Thiennukul) ប្រធាន FTI បានឱ្យដឹងថា សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មរបស់សហព័ន្ធនៅតែទាបជាងពិន្ទុមធ្យម ១០០ អស់រយៈពេល ១៣ ឆ្នាំជាប់ៗគ្នា ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភជាបន្តបន្ទាប់ក្នុងចំណោមសមាជិករបស់សហព័ន្ធអំពីសេដ្ឋកិច្ចរបស់ប្រទេស។
ហានិភ័យក្នុងស្រុកសំខាន់ៗដែលកំពុងអូសទាញសេដ្ឋកិច្ចឱ្យធ្លាក់ចុះរួមមាន បំណុលគ្រួសារដ៏ធ្ងន់ធ្ងរ ភាពលំបាកនៃវិស័យសហគ្រាសធុនតូច និងមធ្យមដែលផ្តល់ការងារដល់កម្លាំងពលកម្មពី ៧០-៨០% និងការពឹងផ្អែកកាន់តែខ្លាំងឡើងៗលើការនាំចូលទំនិញសម្រេចជាជាងផលិតកម្មក្នុងស្រុក ជាដើម។
បញ្ហាទាំងនេះ រួមចំណែកយ៉ាងសំខាន់លើកំណើនសេដ្ឋកិច្ចយឺតយ៉ាវរបស់ថៃ ដែលមានត្រឹម ១,២% នៅត្រីមាសទី៣ ពោលគឺទាបជាងអត្រាប្រចាំឆ្នាំរបស់ប្រទេសជាច្រើន ជាពិសេសប្រទេសគូប្រជែងដូចជាវៀតណាម និងឥណ្ឌូណេស៊ីជាដើម។
លោក គ្រៀងក្រៃ បានថ្លែងយ៉ាងដូច្នេះថា៖ «ប្រសិនបើនិន្នាការកំណើនបច្ចុប្បន្ននៅតែបន្ត ប្រទេសថៃប្រឈមនឹងការធ្លាក់ចុះពីតំណែងរបស់ខ្លួនជាប្រទេសមានសេដ្ឋកិច្ចធំទី២ក្នុងតំបន់»។ លោកបានស្នើឱ្យមានការផ្លាស់ប្តូរគោលនយោបាយបន្ទាន់មួយ ពីផលិតកម្មបែបប្រពៃណីទៅជា «ឧស្សាហកម្មជំនាន់ក្រោយ» ដែលផ្តោតលើឌីជីថលូបនីយកម្ម បញ្ញាសិប្បនិម្មិត (AI) នវានុវត្តន៍ និងបច្ចេកវិទ្យាបៃតង៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


