ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្ដោតលើការផ្លាស់ប្ដូរយោបល់ដើម្បីរិះរកវិធីសាស្ត្រក្នុងការពង្រឹងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការ
កម្ពុជា និងលីទុយអានី ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន-សហភាពអឺរ៉ុប បន្ថែមពីលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសលោក គង់ ភោគ បានបង្ហាញការសោកស្ដាយចំពោះការចង់ដកខ្លួនរបស់ថៃចេញពីអនុសារណៈយោគយល់គ្នាលើព្រំដែនដែនសមុទ្រ MOUឆ្នាំ២០០១ តែថាបើទោះបីថៃដកខ្លួនចេញក្ដីក៏កម្ពុជានៅតែមានយន្តការបន្តក្នុងការដោះស្រាយផងដែរ ជាពិសេសគឺការប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយបង្ខំដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។
ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាតាមរយៈអ្នកនាំពាក្យរបស់ខ្លួនបានបង្ហាញនូវក្ដីបារម្ភចំពោះការផ្ទុះអាវុធរបស់ថៃក្នុងពេលដែលក្រុមអនុព័ន្ធយោធាបរទេសចុះទៅពិនិត្យតំបន់ជម្លោះកម្ពុជា-ថៃនៅច្រកអូរស្មាច់សប្ដាហ៍មុន។ ស្ថានទូតបញ្ជាក់ថា «អ្នកការទូតដែលមានការទទួលស្គាល់ត្រូវតែអាចបំពេញភារកិច្ចរបស់ខ្លួនដោយសុវត្ថិភាព»។
កម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការជាមួយនីការ៉ាហ្កា ដែលជាប្រទេសនៅក្នុងតំបន់អាមេរិកកណ្ដាល ដោយការបង្កើតឡើងកិច្ចពិគ្រោះយោបល់
កម្ពុជា និងសាធារណរដ្ឋឆែកនឹងរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីមួយនៅទីក្រុងប្រាគក្នុងឆ្នាំនេះ និងឯកភាពធ្វើការឈានទៅបញ្ចប់ឯកសារនានាដែលនៅសេសសល់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនក្នុងនោះក៏មានការលើកលែងទិដ្ឋាការរវាងប្រទេសទាំងពីរផងដែរ។
លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសប្រ៊ុយណានៅសប្ដាហ៍ក្រោយ ក្នុងគោលដៅបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមកិច្ចប្រជុំ