ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថាការគំរាមកំហែងរបស់មេដឹកនាំថៃលើកម្ពុជានឹងដុតកំហឹងពលរដ្ឋខ្មែរឱ្យក្រោកឈរតស៊ូជាមួយការឈ្លានពានរបស់ថៃគ្មានទីបញ្ជប់ ហើយប្រជាជនថៃនិងកម្ពុជានឹងមិនអាចស្វែងរកសន្ដិភាពបានទេ បើថៃរកបានតែមេដឹកនាំដែលស្រលាញ់តែសង្គ្រាមនោះ។ លើកឡើងលើហ្វេសបុកផេករបស់លោកនៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក កែវ រ៉េមី បានចាត់ទុកការគំរាមកំហែងរបស់នាយករដ្ឋមន្ត្រីថៃ អានុទីន ចាន់វីរៈគុល នៅលើបណ្ដាញសង្គមដែលថា «ថៃនឹងវាយប្រហារកម្ពុជាទាល់តែកម្ពុជាលែងជាប្រទេសដែលគំរាមកំហែងដល់ថៃ» គឺជាភាសាមនុស្សព្រៃផ្សៃ គ្មានការគោរពឱ្យតម្លៃលើជីវិតមនុស្ស។ លោកថាសំដីទាំងនេះនឹងដុតកំហឹងកូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរប្រឆាំងនឹងថៃវិញ។ លោកសរសេរថា៖ «ចក្រភពខ្មែរ ធ្លាប់មានគុណបំណាច់និងមានមេត្តាធម៌ឲ្យកុលសម្ព័ន្ធតូចមួយធ្វើការដាំដុះនៅជុំវិញក្រុងអង្គរដែលសព្វថ្ងៃបានក្លាយជាប្រទេសមួយកំពុងមានអំនួតបង្កើតសត្រូវជុំទិស។ សម្តីអានុទីនរូបនេះបាននិងកំពុងដុតកំហឹងដល់កូនចៅខ្មែរគ្រប់ជំនាន់ក្រោកឈរឡើងតស៊ូដោយមិនខ្លាចបាត់បង់ជីវិតក្នុងបុព្វហេតុការពារគ្រួសារ និងទឹកដីពីការឈ្លានពានរបស់សត្រូវប្រវត្តិសាស្ត្រ។ ហេតុដូច្នេះប្រជាជននៃប្រទេសទាំងពីរគ្មានថ្ងៃអាចរស់នៅក្នុងសន្តិភាពបានទេ»។...
នៅរសៀលនេះ ក្នុងទីក្រុងបាងកក ប្រជាជនថៃ នឹងរៀបចំពិធីជួបជុំគ្នាដើម្បីសុំសន្តិភាព ក្នុងសង្គ្រាមព្រំដែនកំពុងបន្ត ដែលផ្តើមចេញពីការឈ្លានពានរបស់ថៃ...
យោធាថៃពិតជាបានប្រើយន្តហោះ F-16 ដោយទម្លាក់គ្រាប់បែកចំនួនបីដង ក្នុងគោលបំណងបំផ្លាញស្ពានជ័យជំនះ...
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៥ ....
វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការ...
លោក ត្រាំ បានហៅការដើរជាន់មីន ដែលធ្វើ «ឱ្យទាហានថៃស្លាប់ និងរបួសជាច្រើននាក់នោះ ជាគ្រោះថ្នាក់ដោយចៃដន្យ» ប៉ុន្តែយ៉ាងណាក៏ដោយ «ថៃបានសងសឹកយ៉ាងខ្លាំងក្លា»។
ដើម្បីបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមគាំទ្រស្មារតីស្នេហាជាតិមាតុភូមិ...