រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត ស្របពេលដែលជម្លោះព្រំដែនកម្ពុជាថៃ នៅតែតានតឹង ហើយថៃតែងបង្កើតព័ត៌មានក្លែងក្លាយ
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា ទទូចឱ្យបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសថៃ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងត្រូវផ្សព្វផ្សាយតែព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មិនត្រូវបំប៉ោងព័ត៌មានខុសពីការពិត
រឿងពីរផ្ទួនគ្នាដែលកើតនៅកន្លែងតែមួយ ហើយជាទីកន្លែងដែលភាគីនីមួយៗទាមទារថាជាដែនដីរបស់ខ្លួន ដូច្នេះ មានតែតុលាការយុត្តិធម៌អន្តរជាតិទេដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចសេចក្តី។ ក្រោមសម្ពាធរបស់អង្គការសហប្រជាជាតិ ថៃដែលជាសមាជិកអង្គការសហប្រជាជាតិដែរនោះប្រាកដជាពិបាកក្នុងការប្រកែកណាស់។ តើនេះមិនមែនជាឱកាសមាសសម្រាប់កម្ពុជាទេឬ?
ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន លោក ហេង រតនា ពន្យុះឱ្យថៃ ប្ដឹងកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិICJតែម្ដងទៅ ព្រោះICJជាតុលាការរបស់អង្គការសហប្រជាជាតិស្រាប់។
លោកបណ្ឌិត យង់ ពៅ យល់ថាថៃកំពុងលេងល្បិចឈឺសាច់ និងកំរាលនយោបាយ ដោយបានឈ្លានពានទាំងកម្ពុជា និងឡាវ ហើយក្រោយទាហានខ្លួនជាន់មីនក៏ទាញចំណាប់អារម្មណ៍អន្តរជាតិឱ្យប្រឆាំងកម្ពុជា។
អគ្គនាយកស៊ីម៉ាក់កម្ពុជាលោក ហេង រតនា បានសួរទៅថៃថាបានស៊ើបអង្កេតផ្ទៃក្នុងខ្លួនឯងហើយឬនៅ មុនពេលចោទមកកម្ពុជាពីការដាក់មីននៅព្រំដែន ខណៈដែលលោកបានបង្ហាញរូបភាពមួយចំនួននៃសកម្មភាពទ័ពថៃកំពុងកាយដីដាក់មីននៅតាមព្រំដែនកម្ពុជា។
បណ្ដាញសង្គមរបស់នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃនេះបានចេញសារឆ្លើយតបនឹងព័ត៌មានមួយដែលបានក្លែងប្រឌិតពីការសម្រួលការបើកព្រំដែនរវាងកម្ពុជា-ថៃ។ បើតាមការបញ្ជាក់គឺរដ្ឋាភិបាលនឹងមិនបើកព្រំដែនជាមួយថៃនោះទេ ដរាបណាថៃនៅតែមិនបើកឱ្យដូចមុនថ្ងៃទី៧ ខែមិថុនានោះ។