រដ្ឋាភិបាលចាស់របស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានដាក់ចេញយុទ្ធសាស្រ្តនេះឡើងជា ៥ ដំណាក់កាល ដោយរដ្ឋាភិបាលជួយចំណាយ ៤០ ភាគរយ លើថ្លៃបន្ទប់ស្នាក់នៅ ពេលធ្វើដំណើរកម្សាន្តសម្រាប់ភ្ញៀវទេសចរជាពលរដ្ឋថៃ។
ការប្រកួតប្រជែងគ្នារវាងលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ និងលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ មកពីបក្សសាធារណរដ្ឋ រំពឹងថានឹងមានឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ចថៃ។
បញ្ហាប្រឈមមានច្រើន រាប់តាំងពីកង្វះសាច់ប្រាក់ងាយស្រួល រហូតដល់ការលំបាកក្នុងការទទួលបានប្រភពហិរញ្ញវត្ថុ ចំពេលដែលស្ថាប័នហិរញ្ញវត្ថុ ក៏រឹតត្បឹតលើការផ្ដល់ប្រាក់កម្ចី។
គិតត្រឹមរយៈពេល៩ខែដើមឆ្នាំ ២០២៤ ប្រទេសថៃបាននាំចេញអង្ករចំនួន ៧ លានតោន។
រដ្ឋាភិបាលកំពុងគ្រោងផ្ដល់ប្រាក់ ៥៥ ប៊ីលានបាត (១,៧ ប៊ីលានដុល្លារ) ជាកម្ចីដែលមានការប្រាក់ទាប ដើម្បីជួយវិស័យអចលនទ្រព្យ និងជំរុញកំណើនសេដ្ឋកិច្ច។
អំណាចទិញបានចុះខ្សោយដោយសារកម្រិតបំណុលគ្រួសារខ្ពស់ ដែលកត្តានេះធ្វើឱ្យការលក់រថយន្តធ្លាក់ចុះ ខណៈធនាគារបន្តរឹតបន្តឹងលើការផ្តល់ប្រាក់កម្ចី។
SAF គឺល្អសម្រាប់បរិស្ថាន ហើយជីវឥន្ធនៈប្រភេទនេះ អាចផលិតចេញពីប្រេងឆា និងកាកសំណល់កសិកម្ម ដែលអាចជំនួសឥន្ធនៈយន្តហោះបាន ដោយសារលក្ខណៈសម្បត្តិរបស់វាប្រហាក់ប្រហែលគ្នា ខណៈបញ្ចេញកាបូនតិចជាង។