ព័ត៌មានជាតិ
អាជីវកម្មថៃជំរុញឱ្យមានបទឈប់បាញ់ ជុំវិញជម្លោះឈ្លានពានលើកម្ពុជា
អាជីវកម្មថៃបានជំរុញឱ្យមានបទឈប់បាញ់គ្នា ជុំវិញជម្លោះប្រដាប់អាវុធ ដែលផ្ទុះឡើងដោយសារតែការវាយប្រហារឈ្លានពានរបស់ថៃមកលើកម្ពុជា ខណៈកំពុងកែប្រែផែនការជំនួញរបស់ខ្លួននៅកម្ពុជា ដោយរួមបញ្ចូលទាំងការលុបចោលព្រឹត្តិការណ៍ផ្សេងៗ បង្កើនទុនបម្រុង និងអនុវត្តផែនការគ្រាអាសន្នជាដើម។

បើតាមការចុះផ្សាយរបស់កាសែត The Nation លោក Voratat Tantimongkolsuk ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា បានជំរុញឱ្យភាគីថៃ និងកម្ពុជា ចរចាដើម្បីបញ្ចប់ជម្លោះ និងការខាតបង់បន្ថែមទៀត និងដើម្បីកុំឱ្យស្ថានការណ៍កាន់តែតានតឹង។ លោកថា នាពេលនេះ ពាណិជ្ជករថៃនៅកម្ពុជាត្រូវតែវាយតម្លៃថាតើត្រូវត្រឡប់ទៅប្រទេសកំណើត ឬនៅបន្តប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដោយអាស្រ័យលើកាលៈទេសៈនីមួយៗ។
ចំណែកឯប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul វិញ បានសម្តែងការព្រួយបារម្ភពីវិស័យឯកជនដែលមានអាជីវកម្មក្នុងប្រទេសកម្ពុជា អំពីផលប៉ះពាល់នៃភាពតានតឹងរវាងប្រទេសទាំង២។ យ៉ាងណាមិញ FTI បានបញ្ជាក់ថា អ្នកវិនិយោគថៃមិនទាន់ទទួលរងការខូចខាតដោយផ្ទាល់ចំពោះរោងចក្រ ឬការវិនិយោគនោះទេ ប៉ុន្តែកំពុងបារម្ភពីកំណើននៃផលរំខានដែលអាចកើតមានចំពោះផ្លូវដឹកជញ្ជូនតាមសមុទ្រ។
ចំណែកឯក្រុមហ៊ុន ខារ៉ាបាវ ដែលរកស៊ីនៅកម្ពុជាជាង ២០ ឆ្នាំមកនេះ គ្រោងនឹងបង្កើនស្តុកទុកភេសជ្ជៈប្រចាំខែរបស់ខ្លួនពី ៤០ លាន កំប៉ុង ដល់ ១២០ លាន កំប៉ុង សម្រាប់ការលក់រយៈពេល ៣ ខែ ដោយសារតែភាពតានតឹងចាប់ផ្ដើមតាំងពីចុងខែឧសភា។ ក្រុមហ៊ុនលក់ភេសជ្ជៈប៉ូវកម្លាំងនៅកម្ពុជាប្រមាណ ៤០០-៥០០ លាន កំប៉ុង ក្នុង១ឆ្នាំៗ ក្នុងតម្លៃប្រហែល ២ ប៊ីលានបាត។

ក្រុមហ៊ុន មី ម៉ាម៉ា ក៏កំពុងសង្កេតមើលស្ថានការណ៍ផងដែរ ខណៈក្រុមហ៊ុន Index Creative Village Public Company Limited លប់ចោលគម្រោងតាំងពិពណ៌របស់ខ្លួនទាំងអស់នៅកម្ពុជា ចំពេលដែលបណ្ដាធនាគារថៃនៅកម្ពុជាបន្តប្រតិបត្តិការរបស់ខ្លួន។
គេមើលឃើញថា ខណៈវិស័យឯកជនថៃព្រួយបារម្ភពីផលប៉ះពាល់ យោធាថៃបានបើកការវាយប្រហារឈ្លានពានថ្មីទៅលើខេត្តពោតិ៍សាត់ ដែលជាតំបន់គ្មានទំនាស់ ដោយមិនបង្កហេតុ និងរៀបចំទុកជាមុន នៅថ្ងៃសៅរ៍ ២៦ កក្កដា នេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការពារជាតិកម្ពុជា ដែលឱ្យដឹងថា ជនស៊ីវិលខ្មែរយ៉ាងហោចណាស់ ៨ នាក់ ត្រូវបានសម្លាប់ដោយសារតែការវាយប្រហាររបស់ថៃនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ។ ឥឡូវនេះ កម្ពុជាអំពាវនាវនៅអង្គការសហប្រជាជាតិ ឱ្យមានបទឈប់បាញ់ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព ដែលជំហរដែលកម្ពុជាតែងប្រកាន់ខ្ជាប់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


