ព័ត៌មានអន្ដរជាតិ
ត្រាំ ថា បើថៃ និងកម្ពុជាមិនបញ្ចប់ការបាញ់គ្នាទេ លោកនឹងបន្តដាក់ពន្ធខ្ពស់ ៣៦%
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យក្នុងន័យថា បើថៃ និងកម្ពុជា មិនបញ្ឈប់ការបាញ់គ្នា ក្នុងជម្លោះដែលបង្កឡើងដោយការឈ្លានពានរបស់ថៃទេ លោកនឹងបន្តដាក់ពន្ធខ្ពស់ ៣៦ ភាគរយ លើប្រទេសទាំង២ ដែលកំណត់ចូលជាធរមាននៅថ្ងៃទី ១ សីហា។

ក្នុងសន្និសីទកាសែតពីស្កុតឡែន ក្រោយជំនួបចរចាពាណិជ្ជកម្មជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen លោក ត្រាំ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានទូរស័ព្ទទៅនាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ ហើយប្រាប់ថា «យើងនឹងមិនធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ លុះត្រាតែអ្នកបញ្ចប់សង្រ្គាម»។ ខ្ញុំគិតថា ពួកគេចង់ដោះស្រាយ»។
គួរគូសបញ្ជាក់ថា ថៃ និងកម្ពុជា គ្រោងនឹងចរចាគ្នានៅថ្ងៃចន្ទ ២៨ កក្កដា នេះ នៅប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចបទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើមរបស់លោក ត្រាំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី ២៧ កក្កដា ដោយបញ្ជាក់ជាលម្អិតថា៖ «ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំពិសេសមួយនៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកជាសហអ្នករៀបចំ និងមានការចូលរួមពីតំណាងចិន»។ លោកបានអរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលអោយមានកិច្ចប្រជុំនេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


