Connect with us

ព័ត៌មានអន្ដរជាតិ

ទំនុកចិត្តទេសចរណ៍ថៃធ្លាក់ចុះ ជុំវិញកង្វល់សុវត្ថិភាព

បានផុស

នៅ

ក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) បានឱ្យដឹងថា សន្ទស្សន៍ទំនុកចិត្តទេសចរណ៍​ក្នុងត្រីមាសទី ២ បានធ្លាក់ចុះ​ចំពេលដែលវិស័យទេសចរណ៍ថៃធ្លាក់ចុះតាំងតែពីដើមឆ្នាំមក ដោយ​សារតែការព្រួយបារម្ភអំពីសុវត្ថិភាព​ និងពន្ធរបស់សហរដ្ឋអាមេរិក​។ ​នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សន្ទស្សន៍ទំនុកចិត្តទេសចរណ៍សម្រាប់ត្រីមាសទី ២ ស្ថិតនៅត្រឹមតែ ៧០ ពិន្ទុ ប៉ុណ្ណោះ ដែល​នេះជាពិន្ទុក្រោមកម្រិតស្តង់ដារ ១០០ ដែលថៃបាន​កត់ត្រាមុនវិបត្តិកូវីដ។ វាគឺជាការធ្លាក់ចុះ ធៀប​នឹង​ត្រីមាសទី២ ឆ្នាំមុន ​(៧៩ ពិន្ទុ) និងត្រីមាសទី១ ឆ្នាំនេះ (៨៣ពិន្ទុ)។ ​

​ក្រោមកម្សោយទំនុកចិត្តនេះ TCT ​បានព្យាករ​ថា ​ថៃនឹងទទួលបានភ្ញៀវបរទេសត្រឹមតែ ៣៣,៣ លាន​នាក់ប៉ុណ្ណេះនៅឆ្នាំនេះ តិចជាង​ឆ្នាំមុន (៣៥,៥ លាន​នាក់) និងកើបប្រាក់ចំណូល ១,៧៥ ទ្រីលាន​បាត។​

ប្រធាន TCT លោក Chai Arunanondchai បាននិយាយថា ឧស្សាហកម្មទេសចរណ៍​កំពុងប្រឈមមុខនឹងបញ្ហាធំជាងឆ្នាំមុន ដោយសារកត្តាអវិជ្ជមានជាច្រើន ដូចជា​ការជួញដូរមនុស្ស គ្រោះរញ្ជួយដី កំណើនភាព​យឺតយ៉ាវនៃសេដ្ឋកិច្ចសកល និងការប្រកួតប្រជែងពីប្រទេសដទៃ។

អ្នកជំនាញមួយ​ចំនួនបាន​លើកឡើងផងដែរ ភាពតានតឹងជាមួយកម្ពុជា ដែលបង្កឡើងដោយ​ការឈ្លានពាន​របស់ថៃ និងបំ​ផ្ទុះជាសង្រ្គាម​បង្ហូរឈាម​នៅពេល​នេះ ក៏បាន​បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម