ព័ត៌មានអន្ដរជាតិ
ត្រាំ៖ អាមេរិកនឹងបើកការចរចាពន្ធជាមួយកម្ពុជា ថៃ ជាថ្មី ក្រោយបទឈបបាញ់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមបើកការចរចាពាណិជ្ជកម្មពាក់ព័ន្ធនឹងពន្ធខ្ពស់ជាថ្មីជាមួយកម្ពុជា និងថៃ ក្រោយប្រទេសអាស៊ីអាគ្នេយ៍ទាំង២ ព្រមព្រៀងលើបទឈប់បាញ់ ក្នុងជម្លោះប្រដាប់អាវុធតាមព្រំដែន ដែលបង្កឡើងដោយការឈ្លានពានរបស់ថៃ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក ត្រាំ បានសរសេរនៅលើបណ្ដាញសង្គម Truth Social យ៉ាងដូច្នេះថា៖ «ទើបតែបាននិយាយជាមួយនាយករដ្ឋមន្រ្តីស្ដីទីថៃ និងនាយករដ្ឋមន្រ្តីកម្ពុជា។ ខ្ញុំមានសោមនស្សរីករាយក្នុងការប្រកាសថា ក្រោមការចូលរួមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រទេសទាំង២បានសម្រេចបានបទឈប់បាញ់ និងសន្តិភាព»។
ដោយសារតែការបញ្ចប់ «សង្រ្គាមនេះ» លោក ត្រាំ បាននិយាយបន្តយ៉ាងដូច្នេះថា៖ «ខ្ញុំបានណែនាំឱ្យក្រុមចរចាពាណិជ្ជកម្មរបស់ខ្ញុំ ឱ្យចាប់ផ្ដើមជាថ្មីនៃការចរចាពាណិជ្ជកម្ម»។
គួរគូសបញ្ជាក់ថា កម្ពុជា និងថៃ បានធ្លាក់ចូលទៅក្នុងការប៉ះទង្គិចប្រដាប់អាវុធដ៏តានតឹងតាមព្រំដែនចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន (២៤ កក្កដា) ដោយសារតែការឈ្លានពានរបស់យោធាថៃ ដែលច្រានចោលបទឈប់បាញ់ជាច្រើនដង។

យ៉ាងណាមិញ បន្ទាប់ពីការចរចានៅម៉ាឡេស៊ី ដែលចូលរួមដោយសហរដ្ឋអាមេរិក និងចិន កាលពីម្សិលមិញថ្ងៃចន្ទ ទីបំផុតកម្ពុជា និងថៃ ក៏បានសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលចូលជាធរមានគិតត្រឹមម៉ោង ២៤:00 ថ្ងៃទី ២៨ កក្កដា ក្រោយការបាញ់ប្រហារគ្នាអូសបន្លាយរយៈពេល ៥ ថ្ងៃ ដែលធ្វើឱ្យជនស៊ីវិល ៣០០ ០០០ នាក់ ត្រូវជម្លៀសខ្លួនទាំងសងខាង និង ៣៨ នាក់ ត្រូវបានសម្លាប់។
មែនទែនទៅ ថៃ និងកម្ពុជា ត្រូវបានលោក ត្រាំ កំណត់ដាក់ពន្ធខ្ពស់ ៣៦ ភាគរយ ដោយគ្រោងនឹងចូលជាធរមានថ្ងៃសុក្រ ទី ១ សីហា ខាងមុខនេះ។ មុនសម្រេចបាននូវបទឈប់បាញ់ លោក ត្រាំ បានគំរាមថា បើប្រទេសទាំង២មិនបញ្ឈប់ទេ លោកនឹងមិនចរចាពាណិជ្ជកម្មដាច់ខាត ដែលនេះមានន័យថា អាមេរិកអាចនឹងដាក់ពន្ធ ៣៦ ភាគរយ លើប្រទេសទាំង២៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


