ព័ត៌មានអន្ដរជាតិ
ថៃបិទធនាគារតាមបណ្ដោយព្រំដែន ក្រោយជម្លោះប្រដាប់អាវុធជាមួយកម្ពុជាផ្ទុះឡើង
សមាគមធនាគារថៃ (TBA) បានបញ្ជាក់ថា សាខាធនាគារចំនួន ៣៥ កន្លែង នៅទូទាំងខេត្តចំនួន ៧ ដែលនៅតាមបណ្ដោយព្រំដែនកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្នក្រោមហេតុផលសុវត្ថិភាពសាធារណៈ និងបុគ្គលិក ខណៈជំរុញឱ្យអតិថិជនប្រើប្រាស់សេវាធនាគារឌីជីថល។

តាមការចុះផ្សាយរបស់កាសែត The Nation ការបិទធនាគារនេះធ្វើឡើងក្រោយពេលដែលជម្លោះប្រដាប់អាវុធជាមួយកម្ពុជាផ្ទុះឡើងនៅតាមព្រំដែន ដោយកម្ពុជាអះអាងច្បាស់ៗថា ថៃជាអ្នកផ្ដើមការវាយប្រហារ។ ភាពតានតឹងកើនឡើង ដោយថៃប្រើយន្តហោះទម្លាក់គ្រាប់បែកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ខណៈការប្រយុទ្ធនៅសមរភូមិបន្តដោយការបាញ់ប្រហារគ្នាទាំងកាំភ្លើងធំ និងទ័ពថ្មើរជើង។ កម្ពុជាបានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនកំណត់គោលដៅលើទីតាំង ឬជនស៊ីវិល។
ប្រធាន TBA លោក Payong Srivanich បាននិយាយថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពចលាចលនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបានបណ្តាលឱ្យបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ ព្រមទាំងប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់អ្នកស្រុក»។ លោកបន្តថា TBA និងធនាគារសមាជិករបស់ខ្លួនបាននឹងកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងបានអនុវត្តវិធានការឆ្លើយតបបន្ទាន់។
ជាមួយគ្នានោះ TBA បានណែនាំថា អតិថិជនអាចបន្តធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈបណ្តាញជំនួស រួមទាំងធនាគារចល័ត និងធនាគារតាមអ៊ិនធឺណិត ដែលនៅតែដំណើរការពេញលេញ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


