គេមើលឃើញថា ការបោកប្រាស់នៅប្រទេសសិង្ហបុរីកំពុងកើនឡើង ដោយស្ថិតិឆបោកពាក់កណ្តាលឆ្នាំ និងឧក្រិដ្ឋកម្មតាមអ៊ិនធឺណិតរបស់ប៉ូលិសសិង្ហបុរី ដែលចេញផ្សាយនៅថ្ងៃទី ២២ ខែសីហា បានបង្ហាញថា ចំនួនករណីក្នុងឆមាសទី១នៃឆ្នាំ ២០២៤ បានកើនឡើង ១៦,៣ ភាគរយ ដល់ ២៦ ៥៨៧ ករណី ដែលជាកំណត់ត្រាខ្ពស់ថ្មី។
ការសាងសង់ស្ថានីយទី៥ (T5) នេះ មានគោលបំណងលើកកម្ពស់សមត្ថភាពដឹកជញ្ជូនអ្នកដំណើរប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលអាកាសចរណ៍សិង្ហបុរី ដោយអាចសម្រួលការដឹកជញ្ជូនអ្នកដំណើរ ៥០ លាននាក់បន្ថែមទៀត នៅពេលវាដាក់ឱ្យដំណើរការនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ២០៣០ ដោយតភ្ជាប់ទីក្រុងជាង ២០០ ទូទាំងពិភពលោក។
លោកបានដំណើរការក្រុមហ៊ុនមួយ (A&A Blockchain Innovation) ដែលមានឧបករណ៍ទាញយកគ្រីបតូ ៣០០ ០០០ គ្រឿង ដែលអាចបង្កើតប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីផ្តល់ឱ្យវិនិយោគិនមកវិញនូវប្រាក់ចំណូលប្រចាំថ្ងៃ ០,៥ ភាគរយ។
អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានសហការជាមួយធនាគារផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយលើសន្តិសុខកង់ទិច (Quantum Security) ក្នុងវិស័យហិរញ្ញវត្ថុ ក្រោយព្រមានពីហានិភ័យបច្ចេកវិទ្យាកង់ទិចផ្សេងៗសម្រាប់វិស័យដដែល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។
ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី កំពុងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងព្រំដែន ដោយការតភ្ជាប់ខ្សែរថភ្លើងសម្រាប់ធ្វើដំណើររវាងរដ្ឋទាំង២ ក្នុងគោលបំណងជំរុញលំហូរនៃមនុស្ស និងទំនិញ ក៏ដូចជាផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដ៏ធំ។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia កាលពីថ្ងៃអាទិត្យ។