ព័ត៌មានអន្ដរជាតិ
សិង្ហបុរី៖ ប្រាក់ខែនិស្សិតបញ្ចប់ការសិក្សា ដែលមានការងារធ្វើ កើនលើស ៣ ៣០០ ដុល្លារ/ខែ
ប្រាក់ខែប្រចាំខែជាមធ្យមសម្រាប់និស្សិតបញ្ចប់ការសិក្សានៅសិង្ហបុរី ដែលមានការងារធ្វើពេញម៉ោង ក្នុងឆ្នាំ ២០២៤ បានកើនឡើង ៤,២៤ ភាគរយ ដល់ ៤ ៥០០ ដុល្លារសិង្ហបុរី (៣ ៣៤០ ដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២៤។

តួលេខនេះបានមកពីការស្ទង់មតិការងារបញ្ចប់ការសិក្សារបស់សាកលវិទ្យាល័យធំៗចំនួន ៥ រួមគ្នា សម្រាប់ឆ្នាំ ២០២៤ ដែលចេញផ្សាយកាលពីពេលថ្មី។ សាកលវិទ្យាល័យទាំងនោះរួមមាន សាកលវិទ្យាល័យជាតិសិង្ហបុរី សាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang សាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរី សាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមសិង្ហបុរី និងសាកលវិទ្យាល័យបច្ចេកវិទ្យា និងរចនាសិង្ហបុរី។
ការស្ទង់មតិបានប្រមូលផ្តុំការឆ្លើយតបពីនិស្សិតចំនួន ១២ ៥០០ នាក់ ដែលបានបញ្ចប់ការសិក្សាកាលពីឆ្នាំមុន ហើយមានការងារធ្វើគិតត្រឹមថ្ងៃទី ១ វិច្ឆិកា ២០២៤ ពោលគឺប្រហែល ៦ ខែក្រោយការបញ្ចប់ការសិក្សា។
ក្រៅតែពីកំណើននៃប្រាក់ខែជាមធ្យម លទ្ធផលនៃការស្ទង់មតិបានបង្ហាញផងដែរថា និស្សិតបញ្ចប់ការសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ទទួលបានប្រាក់ខែជាមធ្យមខ្ពស់បំផុតប្រមាណ ៥ ៦០០ ដុល្លារសិង្ហបុរី/ខែ ដោយកើនឡើងពី ៥ ៥០០ ដុល្លារសិង្ហបុរី/ខែ នៅឆ្នាំ ២០២៣។

ចំណែកឯនិស្សិតបញ្ចប់ការសិក្សាពីផ្នែកធុរកិច្ច បានឃើញកំណើនប្រាក់ខែដ៏ធំបំផុត ដោយកើនឡើងពី ៤១៥០ ដុល្លារសិង្ហបុរី/ខែ នៅឆ្នាំ ២០២៣ ដល់ ៤ ៤០០ ដុល្លារសិង្ហបុរី/ខែ កាលពីឆ្នាំមុន។ ផ្ទុយទៅវិញ ប្រាក់ខែសម្រាប់និស្សិតបញ្ចប់ការសិក្សាផ្នែកសិល្បៈ រចនា និងប្រព័ន្ធផ្សព្វផ្សាយ មានកំណើនតិចតួចបំផុត ដោយកើនឡើងពី ៣ ៧៤០ ដុល្លារសិង្ហបុរី/ខែ នៅឆ្នាំ ២០២៣ ទៅដល់ ៣ ៨០០ ដុល្លារសិង្ហបុរី/ខែ នៅឆ្នាំ ២០២៤។
ទោះបីជាប្រាក់ខែជាមធ្យមនេះកើនឡើងក៏ដោយ ការស្ទង់មតិបានបង្ហាញផងដែរថា ភាគរយនៃនិស្សិតបញ្ចប់ការសិក្សាដែលមានការងារពេញម៉ោង បានធ្លាក់ចុះដល់ ៧៩,៥ ភាគរយ ពី ៨៤,១ ភាគរយ នៅឆ្នាំ ២០២៣។ ជាមួយគ្នានោះ អត្រាមានការងារធ្វើ បានធ្លាក់ចុះនៅគ្រប់មុខរបរផ្សេងៗកាលពីឆ្នាំមុន ចំពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងតម្រូវការជួលចុះខ្សោយ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


