អ៊ីស្រាអែលជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនក្នុងការវាយប្រហាររោងចក្រថាមពលដ៏មានសក្តានុពលរបស់ទីក្រុងតេហេរ៉ង់ ប្រសិនបើបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដួលរលំ
ប្រទេសតួកគីលើកឡើងកាលពីថ្ងៃអាទិត្យថា ខ្លួននៅតែមាន «សុទិដ្ឋិនិយម» ថា បទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកដែលផុតកំណត់នៅថ្ងៃពុធសប្តាហ៍នេះ នឹងពង្រីកបន្ត អនុញ្ញាតឱ្យមានពេលវេលាបន្ថែមទៀតសម្រាប់ការចរចារវាងភាគីទាំងពីរ។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan លើកឡើងថា ការវាយប្រហារដោយខុសច្បាប់រវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់បានបង្កើនហានិភ័យសន្តិសុខក្នុងតំបន់។
មន្ត្រីសហរដ្ឋអាមេរិកបានជូនដំណឹងសមភាគីអឺរ៉ុបថា ការដឹកជញ្ជូនសព្វាវុធមួយចំនួនដែលបានចុះកិច្ចសន្យាពីមុនមកទំនងជាត្រូវពន្យារពេល ខណៈសង្គ្រាមអ៊ីរ៉ង់នៅតែបន្តប្រើប្រាស់ស្តុកអាវុធទាំងនោះ
អ៊ីរ៉ង់មិនចុះចាញ់នឹងការគំរាមកំហែងណាមួយនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យបិទច្រកសមុទ្រ Hormuz ជាថ្មី
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf លើកឡើងកាលពីថ្ងៃសុក្រថានឹងគ្មានកិច្ចចរចាជាមួយសហរដ្ឋអាមេរិកទេ បើគ្មានបទឈប់បាញ់នៅលីបង់ និងការដោះលែងទ្រព្យសម្បត្តិដែលអ៊ីរ៉ង់កាន់កាប់នៅបរទេសអនុញ្ញាតឱ្យអ៊ីរ៉ង់ប្រើប្រាស់ម្តងទៀត។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ព្រមានអ៊ីរ៉ង់កាលពីថ្ងៃសុក្រថា កុំលេងសើចជាមួយសហរដ្ឋអាមេរិកឱ្យសោះ ខណៈលោកកំពុងធ្វើដំណើរទៅក្រៅប្រទេសដើម្បីចរចាបញ្ចប់សង្គ្រាម។