អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ព្រមានអ៊ីរ៉ង់កាលពីថ្ងៃសុក្រថា កុំលេងសើចជាមួយសហរដ្ឋអាមេរិកឱ្យសោះ ខណៈលោកកំពុងធ្វើដំណើរទៅក្រៅប្រទេសដើម្បីចរចាបញ្ចប់សង្គ្រាម។
បន្ទាប់ពីអាមេរិកស្តីឱ្យអ៊ីរ៉ង់រឿងការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ អាចធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi លើកឡើងទាំងខឹងសម្បាវិញថា វានឹងក្លាយជារឿងដ៏ល្ងង់ខ្លៅសម្រាប់សហរដ្ឋអាមេរិកក្នុងការអនុញ្ញាតឱ្យអ៊ីស្រាអែលធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់ក្នុងតំបន់
អ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកនឹងបោះឆ្នោតក្នុងសភាម្តងទៀតនៅសប្តាហ៍ក្រោយ ដើម្បីអនុម័តលើសេចក្តីសម្រេចមួយ បញ្ឈប់សង្គ្រាមនៅអ៊ីរ៉ង់ និងបង្ខំឱ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ ទទួលយកការយល់ព្រមពីសភាសម្រាប់ការវាយប្រហារណាមួយនាពេលអនាគត ដែលអាចកើតមាន។
ឧត្តមសេនីយ៍កំពូលសហរដ្ឋអាមេរិកបង្ហាញឱ្យដឹងថា ទាហានរបស់ខ្លួនបានផឹកកាហ្វេប្រហែល ៣.៦ លានលីត្រនិងភេសជ្ជៈប៉ូវកម្លាំងពីរលានកំប៉ុង អំឡុងពេលប្រតិបត្តិការប្រាំមួយសប្តាហ៍នៃជម្លោះជាមួយអ៊ីរ៉ង់។
សហរដ្ឋអាមេរិកលើកឡើងកាលពីថ្ងៃពុធថា អ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រ Hormuz ឱ្យឆាប់រហ័សនិងដោយសុវត្ថិភាព បន្ទាប់ពីមានរបាយការណ៍ថា ផ្លូវទឹកយុទ្ធសាស្ត្រនេះត្រូវបានបិទ
សំណួរជាច្រើនត្រូវបានលើកឡើងពីតួនាទី និងកង្វះការយកចិត្តទុកដាក់ដែលប្រទេសចិនបានចូលរួមនៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់។ ជាការពិតណាស់! ការឆ្លើយតបដំបូងរបស់ទីក្រុងប៉េកាំងគឺស្រាល
សេតវិមានអះអាងថា ការប្រកាសពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍រវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ គឺជាជ័យជម្នះដ៏ធំមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន។