ព័ត៌មានអន្ដរជាតិ
មុនការចរចាជាមួយអ៊ីរ៉ង់ លោក JD Vance ព្រមានថា «កុំលេងសើចជាមួយអាមេរិកឱ្យសោះ»
មុនការចរចាសន្តិភាពជាមួយអ៊ីរ៉ង់នៅប្រទេសប់ាគីស្ថាន អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ដែលដឹកនាំគណៈប្រតិភូអាមេរិក បានព្រមានអ៊ីរ៉ង់កាលពីថ្ងៃសុក្រថា «កុំលេងសើចជាមួយសហរដ្ឋអាមេរិកឱ្យសោះ»។
យោងតាមភ្នាក់ងារសារព័ត៌មាន AP ផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ លោក Vance ចេញដំណើរទៅប្រទេសប៉ាគីស្ថាននៅថ្ងៃសុក្រ ដើម្បីដឹកនាំការចរចាសម្របសម្រួលជាមួយអ៊ីរ៉ង់នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ។

លោក Vance ប្រាប់អ្នកយកព័ត៌មានមុនពេលឡើងយន្តហោះ Air Force Two ដើម្បីធ្វើដំណើរទៅប្រទេសប៉ាគីស្ថានថា៖ « ប្រសិនបើអ៊ីរ៉ង់មានឆន្ទៈចរចាដោយស្មោះត្រង់ យើងពិតជាមានឆន្ទៈបើកផ្លូវឱ្យអ៊ីរ៉ង់។ ប៉ុន្តែប្រសិនបើពួកគេព្យាយាមលេងសើចជាមួយយើង នោះពួកគេនឹងឃើញថាក្រុមចរចាគឺមិនអាចទទួលយកបាននោះទេ»។
ដំណើរទស្សនកិច្ចរបស់ លោក Vance បានកើតឡើងនៅពេលដែលបទឈប់បាញ់បណ្ដោះអាសន្នដ៏ផុយស្រួយហាក់ដូចជាស្ថិតនៅលើច្រាំងនៃការដួលរលំ។
គួរបញ្ជាក់ថាគម្លាតរវាងការទាមទារជាសាធារណៈរបស់អ៊ីរ៉ង់និងការទាមទារពីសហរដ្ឋអាមេរិក-អ៊ីស្រាអែលហាក់ដូចមិនអាចផ្សះផ្សាគ្នាបានទេ។
អំឡុងពេល លោក Vance ធ្វើដំណើរទៅកាន់រដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf បង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ « បទឈប់បាញ់នៅក្នុងប្រទេសលីបង់ជាកន្លែងដែលអ៊ីស្រាអែលកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហេសបូឡា(Hezbollah) និងការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ដែលត្រូវបានរារាំង ត្រូវតែបំពេញមុនកិច្ចចរចាចាប់ផ្តើម»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


