Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ ដំឡើង​សំឡេង​ទាមទារ​​​ដាច់ខាត​រឿងពីរ គឺ លើក​លែង​ការ​បង្កកទ្រព្យ និង​បទ​ឈប់បាញ់នៅលីបង់​

បានផុស

នៅ

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf លើក​ឡើង​កាល​ពី​ថ្ងៃ​សុក្រថានឹងគ្មាន​​កិច្ច​ចរ​ចា​ជាមួយសហរដ្ឋអាមេរិក​ទេ បើ​គ្មាន​បទ​ឈប់​បាញ់​នៅលីបង់ និង​ការ​លើកលែង​ទណ្ឌកម្ម​លើ​​ទ្រព្យ​សម្បត្តិ​​​​​អ៊ីរ៉ង់​​ដែល​អាមេរិក​និង​អន្តរជាតិ​បង្កក​នៅបរទេស ដើម្បី​​អនុញ្ញាតឱ្យអ៊ីរ៉ង់ប្រើប្រាស់​ម្តងទៀត។ នេះ​បើយោង​តាម​សារព័ត៌មានអាមេរិក​ The Hill ។

លោក Qalibaf សរសេរលើ​បណ្តាញ​សង្គម X ថា៖​ « វិធាន​ការ​ពីរដែល​បាន​ព្រមព្រៀងគ្នា​រវាងភាគីទាំងពីរមិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅ​ឡើយ​ទេ​។​ បញ្ហាទាំង​ពីរ​នេះ​ត្រូវ​តែ​បំពេញ​មុនពេលការចរចាចាប់ផ្តើម»។

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បទឈប់​បាញ់​ដ៏​ផុយ​ស្រួយរវាង​សហរដ្ឋអាមេរិកនិង​អ៊ីរ៉ង់ ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃអង្គារ ដោយផ្អាក​សកម្មភាព​យោធា​ទាំង​អស់​ចាប់​តាំង​ពី​ថ្ងៃ​ចាប់ផ្តើមសង្រ្គាម​របស់​សហរដ្ឋអាមេរិកនិងអ៊ីស្រាអែរួមគ្នា​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ។ បន្ទាប់​មកអ៊ីរ៉ង់បាន​បិទ​ច្រក​សមុទ្រ​ហ័រមូស(Hormuz) និងសងសឹកសម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​ទូទាំង​​ឈូង​សមុទ្រ​ពែរ្ស​។

ទាំង​សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់​ចោទប្រកាន់គ្នា​ទៅវិញ​ទៅ​មក​ថា​មិន​​គោរព​តាម​កិច្ច​ព្រមព្រៀងឈប់បាញ់​។

រដ្ឋ​បាល លោក ដូណាល់ ត្រាំ​បាន​បដិសេធ​ពី​ការអះអាងរបស់អ៊ីរ៉ង់​ថាកិច្ចព្រមព្រៀងនេះ​អនុវត្ត​ចំពោះ​ប្រទេសលីបង់ ជា​កន្លែងដែលអ៊ីស្រាអែលធ្វើការវាយ​ប្រហារ​ជា​ច្រើន​លើក​ច្រើនសារ​លើ​ក្រុម​ហេស​បូឡា។

លោក Qalibaf ​ធ្លាប់​បានចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​រំលោភ​លើ​ប្រការ​បី​ចំណុច​នៃសំណើទាំង​១០ របស់អ៊ីរ៉ង់។ មួយក្នុងចំណោម​នោះ​រួម​មានការវាយ​ប្រហារលើប្រទេសលីបង់។ ពីរ​ផ្សេងទៀតរួមមាន​ដ្រូន​របស់​អាមេរិក​ហោះ​រំលោភ​លើដែនអាកាសអ៊ីរ៉ង់និង​ការប៉ុន​ប៉​ង​រារាំង​អ៊ី​រ៉ង់​ពីការបង្កើន​សារធាតុអ៊ុយរ៉ា​ញ៉ូម​។

លោក Qalibaf សរសេរលើ​បណ្តាញ​សង្គម​​ X កាលពីថ្ងៃពុធ​ថា​៖ « ​ឥឡូវនេះ មូលដ្ឋាន​ដែល​អាចអនុវត្តសម្រាប់​ការចរចាត្រូវ​បាន​រំលោភ​បំពាន​ដោយបើកចំហនិងច្បាស់​ៗ សូម្បី​តែមុនពេល​ការ​ចរចាចាប់ផ្តើម​ក៏ដោយ។ ក្នុងស្ថាន​ភាពបែបនេះ បទ​ឈប់បាញ់​ទ្វេភាគីឬការចរចា​គឺ​មិន​សម​ហេតុ​ផលទេ»។

ការ​លើក​ឡើង​របស់​លោក​ជា​ការ​​ឆ្លើយ​តប​​ទៅ​អ្នក​នាំ​ពាក្យ​សេតវិមាន លោក​ស្រី​ ​Karoline Leavitt និយាយ​​ពីផែនការ ១០ ចំណុច​កាល​ពី​ថ្ងៃអង្គារ​​​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម