ក្រុមការងារចម្រុះមួយរវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េខាងត្បូង នឹងត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននានា
ការប្រកាសពីជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូងជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅពេលនេះគឺបន្ទាប់ពីកម្ពុជា និងកូរ៉េកំពុងព្យាយាមក្នុងការដោះស្រាយបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា បន្ទាប់ពីមាននិស្សិតជនជាតិកូរ៉េម្នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញបានស្លាប់ដោយអំពើទារុណកម្មដោយជនជាតិចិននៅក្រុងបូកគោ ខេត្តកំពត។
អគ្គស្នងការដ្ឋាននគរបាលជាតិ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់កូរ៉េខាងត្បូង ដើម្បីស្វែងរកកិច្ចសហការរួមគ្នាក្នុងការដោះស្រាយបញ្ហាឆបោកតាមអនឡាញ
កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យយុត្តិធម៌រវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមមាន ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ
ភាគីទាំងពីរបានជជែកត្រង់ទៅត្រង់មកជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ដោយឯកភាពលើចំណុចសំខាន់ៗចំនួន៣
ក្រសួងមហាផ្ទៃប្រទេសកម្ពុជា កាលយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ចូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់
ស្អែក កម្ពុជា នឹងបញ្ជូនជនពាក់ព័ន្ធការឆបោកតាមអនឡាញ៦០នាក់ទៅកូរ៉េខាងត្បូងវិញ ខណៈធ្លាប់បញ្ជូន១៨០នាក់រួចហើយ