Connect with us

ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ នឹងបង្កើតក្រុមការងារចម្រុះមួយក្នុងការប្រឆាំងបទល្មើសឆបោកអនឡាញ

បានផុស

នៅ

ក្រុមការងារចម្រុះមួយរវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េខាងត្បូង នឹងត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប់ពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងបង្កើតក្រុមការងារចំពោះកិច្ចនេះ ជាការឯកភាពរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយប្រធានាធិបតីកូរ៉េ លោក Lee Jae Myung ក្នុងជំនួបទ្វេភាគីក្រៅកិច្ចប្រជុំកំពូលអាស៊ាន នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចពិភាក្សាការងារនៅព្រឹកថ្ងៃទី២៧ ខែតុលានេះ សម្ដេចធិបតី និងលោក Lee Jae Myung បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមករវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។

ប៉ុន្តែក្នុងពេលដែលបទល្មើសតាមប្រព័ន្ធអនឡាញបាននិងកំពុងបង្កការគំរាមកំហែងទាំងក្នុងពិភពលោក និងក្នុងតំបន់ រួមទាំងការជ្រៀតចូលប្រទេសកម្ពុជាពីឧក្រិដ្ឋជនបរទេសដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យានេះ រហូតករណីខ្លះមានជាប់ជាប់ពាក់ព័ន្ធនឹងពលរដ្ឋកូរ៉េនោះ មេដឹកនាំទាំងពីរ ថា កម្ពុជា និងកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជាឱ្យកាន់តែប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

បើតាមលទ្ធផលនៃជំនួបនោះ ក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយ នឹងត្រូវបង្កើតនៅក្នុងអំឡុងខែវិច្ឆិការនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីកូរ៉េ ក៏បានឯកភាពក្នុងការរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម