ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌កម្ពុជា និងកូរ៉េ ពិភាក្សាលើកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនិងផ្ទេរទណ្ឌិត
ក្រសួងយុត្តិធម៌កម្ពុជា និងក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បានបើកកិច្ចពិភាក្សាទ្វេភាគី លើកិច្ចសហប្រតិបត្តិផ្នែកច្បាប់ ការបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ និងការផ្ទេរទណ្ឌិតជាដើម។ កិច្ចពិភាក្សានេះ រៀបចំឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៥ រវាងលោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ជាមួយតំណាងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងយុត្តិធម៌។

ជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរផ្ដោតសំខាន់លើប្រធានបទសំខាន់ៗមួយចំនួនរួមមាន កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យយុត្តិធម៌រវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមមាន ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ, បត្យាប័ន និងផ្ទេរទណ្ឌិត និងកិច្ចសហការក្នុងការបង្រ្កាប និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ។
ដោយឡែកនៅក្នុងជំនួបរវាង ឧបនាយករដ្ឋមន្រ្តីលោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ កាលពីថ្ងៃទី ១៧ ខែតុលា កន្លងទៅ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ប្រកបដោយការស្ថាបនាត្រង់ទៅត្រង់មកជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការខ្ពស់ ព្រមទាំងបានឯកភាពលើចំណុចសំខាន់ៗ ចំនួន៣។ ចំណុចឯកភាពទាំងនោះរួមមមាន ក្រសួងមហាផ្ទៃកម្ពុជា និងភាគីកូរ៉េ នឹងបង្កើតក្រុមការងារ Task Force ដើម្បីជំរុញសន្ទុះការងារឱ្យកាន់តែប្រកបដោយប្រសិទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ។

ភាគីកូរ៉េ នឹងរៀបចំផ្ដល់បញ្ជីមុខសញ្ញាឧក្រិដ្ឋជន រួមទាំងជនបរទេសជាមេខ្លោង នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ជូនក្រសួងមហាផ្ទៃកម្ពុជា ដើម្បីកម្ពុជាពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមចូលប្រទេស។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋរៀងៗខ្លួនបន្ថែមទៀត អំពីគ្រោះថ្នាក់ នៃអំពើឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងជំរុញឱ្យបណ្ដាប្រទេសផ្សេងទៀត រួមគ្នាធ្វើការងារនេះឱ្យបានសកម្ម និងគ្មានទីបញ្ចប់។
កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ លើផ្នែកបង្ក្រាបបទល្មើសនាពេលនេះ បន្ទាប់ពីនិស្សិតជនជាតិកូរ៉េមួយរូប អាយុ ២២ ឆ្នាំ ត្រូវបានរកឃើញសាកសពនៅក្បែរភ្នំបូកគោ ខេត្តកំពត។ ក្រោយហេតុការណ៍ សមត្ថកិច្ចបានវែកមុខជនដៃដល់ជាជនបទេសចំនួន ៣ នាក់យកមកផ្តន្ទាទោសតាមច្បាប់ និងបន្តស្វែងរកបក្ខពួកជនសង្ស័យពីររូបទៀតដែលបានគេចខ្លួន។ តាមការធ្វើកោសល្យវិច័យរកឃើញថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ដែលបណ្ដាលមកពីការធ្វើទារុណកម្ម និងមានស្នាមរបួសជាច្រើនកន្លែងលើរាងកាយ។

កាលពីយប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ កម្ពុជាបានបញ្ចូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការនិងអនុវត្តនីតិវិធីបន្ត។ កន្លងមក កម្ពុជាក៏បានបញ្ជូនជនជាតិកូរ៉េចំនួន ១៨០នាក់ ឱ្យត្រឡប់ទៅសាធារណរដ្ឋកូរ៉េវិញរួចមកហើយ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែ បានស្នើការសហការពីអាជ្ញាធរសមត្ថកិច្ចនៃរដ្ឋាភិបាលកូរ៉េ ដើម្បីមកទទួលជនជាតិរបស់ខ្លួនដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យត្រឡប់ទៅប្រទេសខ្លួនវិញដើម្បីបន្តចាត់វិធានការ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


