កម្ពុជាកំពុងបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្ដារដ្ឋឥស្លាមសំខាន់ៗ រួមមាន អារ៉ាប៊ីសាអ៊ូឌីត ប៉ាគីស្ថាន និងតួគី នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចលនានេះកើតឡើងស្របពេលដែលប៉ូលនយោបាយពិភពលោកថ្មីកំពុងលេចត្រដែតឡើងនៅតំបន់មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង
កម្ពុជា-អារ៉ាប៊ីសាអូឌីត បេជ្ញាបន្តពង្រឹងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព...
កម្ពុជា-អារ៉ាប៊ីសាអូឌីតប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ និងបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ...
ប្រធានសភាអារ៉ាប៊ីសាអូឌីតថានេះ«ជាការអញ្ជើញជាពិសេសរបស់ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតចំពោះព្រះរាជាណាចក្រកម្ពុជា»។
សម្ដេចសភាធិបតី ឃួន សុដារី ថ្លែងថាដំណើរទស្សនកិច្ចរបស់លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ មកកម្ពុជាជាលើកដំបូងនេះនឹងរួមចំណែកសំខាន់ក្នុងការលើកកម្ពស់កម្រិតទំនាក់ទំនងឈានដល់កម្រិតថ្មីមួយដែលនឹងនាំមកនូវផលប្រយោជន៍សម្រាបប្រជាជាតិទាំងពីរបន្តទៀត។
រធានសភាអារ៉ាប៊ីសាអូឌីត លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) បានបង្ហាញក្ដីសង្ឃឺមថាប្រទេសលោកនឹងបង្កើនទំនាក់ទំនងកាន់តែច្រើនបន្ថែមទៀតជាមួយកម្ពុជាជាពិសេសលើការវិនិយោគ ទេសចរណ៍ និងកសិកម្ម។
ការលើកឡើងរបស់លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ គឺបន្ទាប់ពីសម្ដេចប្រធានសភា ឃួន សុដារី បានជម្រាបពីស្ថានការណ៍របស់កម្ពុជា សេដ្ឋកិច្ច និងជាពិសេសពីបញ្ហាព្រំដែនរបស់កម្ពុជាដែលទទួលរងពីការបង្ករឿងពីថៃមួយរយៈចុងក្រោយនេះ។