សេចក្ដីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលកំពុងពិនិត្យនៅព្រឹទ្ធសភា បានអនុញ្ញាតឱ្យរដ្ឋអាចរឹបអូសយកអាគារដែលមានប្រតិបត្តិការបោកប្រាសអនឡាញយកមកធ្វើជាសម្បត្តិរដ្ឋបាន ប្រសិនជាម្ចាស់ទីតាំងពុំមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនលើការជួលអាគារ។
តំណាងរាស្ត្របង្ហាញការគាំទ្រចំពោះច្បាប់ប្រឆាំងការឆបោកបច្ចេកវិទ្យា តែជំរុញឱ្យរដ្ឋាភិបាលគិតពីវិធីបង្ការជាជាង ការបង្ក្រាបក្រោយពីបញ្ហាដែលកើតឡើងហើយ។ យ៉ាងណាក្ដីរដ្ឋមន្ត្រីយុត្តិធម៌បានគាំទ្រ និងឆ្លើយតបវិញថាវិធានការបង្ការនិងបង្ក្រាបត្រូវតែដើរទន្ទឹមគ្នា ហើយការបង្ក្រាបក៏ជាការរួមចំណែកក្នុងការទប់ស្កាត់បញ្ហាដែរ។
តាមសេចក្ដីព្រាងច្បាប់នេះ បទល្មើសព្រហ្មទណ្ឌចំនួន៥ថ្មីត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត។
លោក កើត រិទ្ធ ជំរុញដល់អាជ្ញាធរខេត្តបាត់ដំបងឱ្យបង្កើនការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយរួមបញ្ចូលទាំងការបោសសម្អាត
ថ្លែងចេញពីជំរុំភៀសសឹក ក្នុងខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងពីសាររបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងបទឈប់បាញ់ ដោយ
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ដាំដល់មន្រ្តីតុលាការទាំងអស់តាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី នៅទូទាំងប្រទេសឱ្យគោរពវិន័យការងារ
រដ្ឋមន្ត្រីយុត្តិធម៌ បញ្ជាឱ្យប្ដឹងឧទ្ធរណ៍នឹងការសម្រេចរបស់តុលាការ ក្នុងករណីផ្ដន្ទាទោសឱ្យបុគ្គល ហ៊ុន ហេង ជាប់ក្នុងពន្ធនាគារត្រឹមតែ១ឆ្នាំ