Connect with us

បច្ចេកវិទ្យា

ប្រយ័ត្ន ៥ ​ចំណុចនេះបាន ទើបអាចការពារទូរសព្ទដៃពីមេរោគឬពួក Hacker

បានផុស

នៅ

មិនមែនសុខៗមេរោគឆ្លងទូរសព្ទដោយឯកឯង ឬវាទៅជាគាំងៗដោយគ្មានមូលហេតុ ឬក៏ពួក Hacker ចេះតែវាយប្រហារដោយគ្មានតម្រុយពីយើងនោះទេ។ ទូរសព្ទមានមេរោគឬបង្កើតឱកាសអ្នកដល់ជនខិលខូចអាច Hack បាន សុទ្ធតែជាការធ្វេសប្រហែសរបស់អ្នកប្រើប្រាស់។ ប៉ុន្តែកុំព្រួយ! យើងអាចការពារបាន ដោយការពារតាមសកម្មភាព ៥ ខាងក្រោម៖

Take Action Now: Massive Hacking Campaign Uses Popular IT Management  Software From SolarWinds - My TechDecisions
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ប្រយ័ត្នចំពោះការចុចតំណរភ្ជាប់ (Link)

តំណរភ្ជាប់ដែលលោតឡើងលើហ្វេសប៊ុក ឬបណ្ដាញសង្គមនានាដើម្បីអនុញ្ញាតឱ្យ ដោនឡូតហ្វ្រី លេងហ្គេម ឬមើលវីដេអូហ្វ្រីជាដើម កុំចុចចូលផ្ដេសផ្ដាស ប្រសិនមិនស្គាល់ប្រភពច្បាស់ ព្រោះថា Link ទាំងនោះសឹងទាំងអស់ជាមេរោគ និងជារបស់ក្រុម Hacker។

២. ប្រយ័ត្នចំពោះការភ្ជាប់ វ៉ាយហ្វាយ (Wifi) សាធារណៈ

How do I test my WiFi speed at home?

ការភ្ជាប់វ៉ាយហ្វាយសាធារណៈ ក៏ជាប្រភពមេរោគមួយដែលគួរប្រុងប្រយ័ត្ន។ មិនមែនដោយសារ វ៉ាយហ្វាយសាធារណៈមានមេរោគនោះទេ ប៉ុន្តែការដែលយើងងាយភ្ជាប់ប្រើអ៊ិនអរណិតដោយស្រួលៗ វាក៏បង្កភាពងាយស្រួលសម្រាប់ក្រុម Hacker ចូលលុកលុយទិន្នន័យរបស់យើង ព្រមទាំងបង្កើតមេរោគលើទូសរព្ទដៃផងដែរ។

៣. ប្រយ័ត្នចំពោះការប្រើប្រាស់ទូរសព្ទមួយទឹក

បើចៀសបាន គួរព្យាយាមចៀសទិញទូសរព្ទដៃមួយទឹកមកប្រើ ព្រោះក្រៅពីគុណភាពមិនសូវល្អ វាក៏គ្មានប្រភពច្បាស់លាស់។ យើងមិនដឹងថា អ្នកទិញមុននោះ ប្រើវាយ៉ាងណា​ មានមេរោគកម្រិតណាឡើយ។

៤. ធ្វើបច្ចុប្បន្នភាពកម្មវិធី (Update software)

Premium Vector | Update software. upgrade software version on smartphone  screen. computer program upgrade business technology internet . closeup  smartphone in wireframe hands. illustration.

ប្រសិនបើទូរសព្ទដៃទាមទារឱ្យអ្នក អាប់ដេតកម្មវិធី (Update software) ផ្សេងៗ សូមចុច អាប់ដេត ដើម្បីការពារការប្រហារពីការ hack ឬមេរោគលុកលុយ។ ការអាប់ដេតមិនត្រឹមតែជួយការពារ ថែមទាំងអាចជួយឱ្យទូរសព្ទដើរលឿន មិនគាំង មិនស្ទក់។

៥. ផ្លាស់ប្ដូរលេខសម្ងាត់

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាអនឡាញ ឬទូរសព្ទដៃបានល្អ ត្រូវធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ឱ្យបានញឹកញាប់យ៉ាងហោចណាស់ ៣ ខែម្ដង ជាពិសេសបើសិនមិនដែលបានប្ដូរអស់រយៈពេលជាយូរមកហើយ ត្រូវប្រញាប់ប្ដូរឥឡូវនេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ ការពារលេខកូដផ្ទាល់ខ្លួន! ពេលនេះលេខសម្ងាត់ជាង៨ពាន់លាន កំពុងលុកលុយដោយជនអនាមិក

ចុចអាន៖ ៥ វិធីការពារខ្សែសាកថ្មទូរសព្ទកុំឱ្យឆាប់ខូច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម