Connect with us

បច្ចេកវិទ្យា

ហុងដា BeAT ស៊េរីថ្មី ដែលយុវវ័យទន្ទឹងរង់ចាំ ​បានដាក់លក់ជាផ្លូវការហើយ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផ្តាច់មុខនូវផលិតផល ម៉ាក Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ រួមមាន ៖ ម៉ូតូ Honda រថយន្ត Honda និង ម៉ាស៊ីនកសិឧស្សាហកម្ម Honda។

ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងទីផ្សាររបស់ប្រទេសកម្ពុជា​​​​​​កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនបានដាក់លក់ជាផ្លូវការម៉ូតូម៉ាក Honda BeAT ស៊េរីថ្មី ក្រោមគំនិត #ENERGIZE_YOUR_FUN ដែលបង្ហាញពីភាពរីករាយគ្មានដែនកំណត់ កាន់តែលេចធ្លោរ និងកាន់តែ SPORTY។ តែមថ្មីដែលត្រូវបានរចនាឡើងតាមបែបក្រាហ្វិក GEOMETRIC METRO LINE ភ្ជាប់ដោយឡូហ្គោ BeAT ក្រូម៉េពណ៍PLATINUM ដ៏រស់រវើក បានឆ្លុះបញ្ចាំងពីភាពក្លៀវក្លា និងឈានមុខគេជានិច្ច ជាមួយនឹងបច្ចេកវិទ្យាទំនើប បំពាក់ដោយកម្លាំងម៉ាស៊ីន 110cc PGM-FI ជំរុញឲ្យការបើកបររបស់អ្នកកាន់តែរីករាយហាក់ដូចជាចង្វាក់តន្ត្រីបែបអេឡិចត្រូនិច ស័ក្តិសមឥតខ្ចោះសម្រាប់យុវវ័យក្នុងយុគសម័យថ្មីនេះ។

មុខងារពិសេសៗផ្សេងៗដែលត្រូវបានបំពាក់ទៅលើ Honda BeAT ស៊េរីថ្មីមានដូចរៀបរាប់ខាងក្រោម៖

  • ចង្កៀងមុខបំពាក់ដោយអំពូល LED ដ៏ទំនើបជំនាន់ចុងក្រោយ​បំផុតដែលធ្វើអោយមានពន្លឺ ភ្លឺច្បាស់ល្អប្រើប្រាស់បានគ្រប់ស្ថានភាពផ្លូវនានា។
  • កុងទ័ររចនាតាមបែប SEMI DIGITAL​ ជាមួយ ECO INDICATOR ដែលមានមុខងារផ្ដល់ដំណឹង នៅពេលអ្នកបើកបរ ល្បឿនថេរដើម្បី​ បង្ហាញពីប្រសិទ្ធភាពសន្សំសំចៃប្រេងបានល្អ
  • អស់បារម្ភពីការសាកថ្ម ជាមួយ ហុងដា BeAT ដែលបំពាក់នូវប្រព័ន្ធសាកថ្ម AC SOCKET កាន់តែទំនើបរក្សាទំនាក់ទំនងបានគ្រប់ពេលវេលា
  • កុងតាក់សោរសុវត្ថិភាព បំពាក់សន្ទះការពារ ជាមួយប៊ូតុងបើក U-BOX បង្កើនសុវត្ថិភាពទ្វេរដង
  • ឃ្លុបធំ ទំហំ12លីត្រ ដែលអាចដាក់សម្ភារៈបានច្រើនតាមតម្រូវការ

តួត្រូវបានអភិវឌ្ឍឡើងជំនាន់ចុងក្រោយ (eSAF) តាមស្តង់ដាររបស់ ហុងដា ធ្វើឲ្យកាន់តែមានសន្ទុះ បង្កើន និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។

ដើម្បីផ្តល់ជាជម្រើសដល់យុវវ័យសម័យថ្មី ហុងដា BeAT ក៏មាន ៤ ពណ៌សម្រាប់ជ្រើសរើស គឺ ពណ៌ ស ពណ៌ ខៀវ ពណ៌ ក្រហម និង ពណ៌ខ្មៅ។

គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូរទាំងប្រទេស ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ

ចូលទៅកាន់គេហទំព័រ : https://www.ncxhonda.com/motorcycles/kh/ACH110CBTN-2CA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម