បច្ចេកវិទ្យា
អ្នកជំនាញ IT ថា ចេះតែចុចលីងផ្តេសផ្តាស ដូចបើកទ្វារស្វាគមន៍ជនចម្លែកចូលផ្ទះ
មានវិធីប្លែកៗជាច្រើន ដែលជនទុច្ចរិតប្រើដើម្បីបោកបញ្ឆោតជនរងគ្រោះ ដើម្បីទាញយកព័ត៌មានលម្អិតរបស់ជនរងគ្រោះ ដោយភាគច្រើនគឺតំណលីង តាមរយៈសារ ឬកម្មវិធីកម្សាន្តផ្សេងៗ ហេតុនេះ បើចុចចូលដោយមិនពិចារណា ឬចេះតែ Ok; Confirm ដោយមិនអានលក្ខខណ្ឌកម្មវិធីទាំងនោះមុន ស្មើនឹងបើកទ្វារស្វាគមន៍ជនចម្លែកចូលផ្ទះយករបស់ខ្លួនដូច្នេះដែរ។ នេះបើតាមការបញ្ជាក់ពី លោក សៀង បញ្ញា អ្នកគ្រប់គ្រងផ្នែក IT នៃក្រុមហ៊ុនឯកជនមួយ។

បច្ចុប្បន្នបទល្មើសនៃបច្ចេកវិទ្យា កំពុងកើតមានឡើងជាបន្តបន្ទាប់ក្រោមរូបភាពផ្សេងៗគ្នា ដែលភាគច្រើនជាតំណលីង តាមរយៈសារ ឬកម្មវិធីកម្សាន្តផ្សេងៗ។ អ្នកជំនាញរូបនេះ បញ្ជាក់ដែរថា “កត្តាដែលនាំឱ្យកើតបទល្មើសបច្ចេកវិទ្យា ដោយសារអ្នកមួយចំនួននៅមិនសូវយល់ច្បាស់ទាក់ទងនឹងបច្ចេកវិទ្យានៅឡើយ និងមិនដឹងពីរបៀបនៃការការពារសុវត្ថិភាព ហេតុនេះមិនថាជាលីងអ្វី មិនគួរចុចចូលផ្តេសផ្តាសឡើយ”។
បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា វិធីសាស្ត្របោកបញ្ឆោតជនរងគ្រោះ មានច្រើន ពិសេសតាមរយៈតំណលីង ក្រោមរូបភាពទាំងនេះ៖
១. ប្រើឈ្មោះនិងនិមិត្តសញ្ញា ស្រដៀងនឹងទំព័រផ្សព្វផ្សាយក្រុមហ៊ុនហ្វេសប៊ុក ដើម្បីផ្ញើតំណលីង ពីរង្វាន់ ឬកម្មវិធីកម្សាន្តផ្សេងៗ។
២. បន្លំជាអ្នកចង់ទិញទំនិញពីផេក ហើយផ្ញើ file ឱ្យម្ចាស់ផេកបើកតាមកុំព្យូរទ័រ ដោយប្រាប់ថាជារូបភាពដែលត្រូវកុម្ម៉ង់។
៣. ផ្ញើតំណរលីងឱ្យតាម SMS ដើម្បីឲ្យអ្នកចូលទៅបំពេញព័ត៌មានក្នុងតេឡេក្រាម ដើម្បីយកគណនីនោះមកគ្រប់គ្រង។
៤. ស្នើរសុំឱ្យផ្ញើ Screenshot របស់កម្មវិធី Telegram ។
៥. កម្មវិធីកម្សាន្តសប្បាយផ្សេងៗលើប្រព័ន្ធអនឡាញ ដូចជាចុចលីងដើម្បីប្តូររូបភាព ឬ លេងទាយជាដើម-ល-។
៦. បន្លំជាបុគ្គលិកស្ថាប័ន្ថណាមួយ ឬធនាគារ ទាក់ទងទៅជនរងគ្រោះ ឱ្យផ្ទេរប្រាក់តាមមធ្យាបាយផ្សេងៗឱ្យខ្លួន ក្រោមហេតុផលបង់ថ្លៃប្រើប្រាស់ផ្សេងៗ។
ក្រៅពីនេះ ក៏នៅមានមធ្យោបាយជាច្រើនទៀត ដែលជនខិតខូចបានប្រើ ដើម្បីបោកបញ្ឋោតជនរងគ្រោះផងដែរ។ ដូចនេះ ដើម្បីពង្រឹងសុវត្ថិភាពលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា អ្នកជំនាញបច្ចេកវិទ្យា ណែនាំឱ្យមានការប្រុងប្រយ័ត្ន និងអានឱ្យល្អិតល្អន់សិន មុននឹងចុចតំណរលីងអ្វីមួយ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


