ព័ត៌មានជាតិ
សមត្ថកិច្ចបិទក្រុមហ៊ុនសេវាអ៊ីនធឺណេតពីរនៅប៉ោយប៉ែត
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះបិទក្រុមហ៊ុនបម្រើសេវាអុីនធឺណិតខុសច្បាប់ពីរកន្លែងនៅក្រុងប៉ោយប៉ែត។ប្រតិបត្តិការណ៍នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០២១ កម្លាំងចម្រុះដែលដឹកនាំដោយ ឯកឧត្តម អ៊ូ បូរ៉ាត់ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំង អធិការនគរបាលក្រុងប៉ោយប៉ែត នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានធ្វើការចុះត្រួតពិនិត្យ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអុីនធឺណិត ពីរកន្លែងនៅក្នុងទីក្រុងប៉ោយប៉ែត។ ការចុះត្រួតពិនិត្យនេះបានរកឃើញថា ទីតាំងទាំងពីរនេះមិនមានអាជ្ញាប័ណ្ណអនុញ្ញាត ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទេ។

ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រុមសមត្ថកិច្ចចម្រុះ បានសម្រេចបិទទ្វារក្រុមហ៊ុន ដោយរឹបអូសយកគ្រឿងឧបករណ៍បម្រើសេវាអុីនធឺណិត និងបានឃាត់ខ្លួនអភិបាលក្រុមហ៊ុនចំនួន ៣នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែប្រកបមុខរបរផ្គត់ផ្គង់សេវាកម្មអុីនធឺណិតដោយមិនមានអាជ្ញាប័ណ្ណអនុញ្ញាត សូមរួសរាន់ទៅចុះបញ្ជីតាមច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពីការបិទអាជីវកម្មពីអាជ្ញាធរ ព្រោះកម្លាំងចម្រុះនឹងបន្តសហការគ្នាដើម្បីចុះបង្ក្រាបជាបន្តបន្ទាប់នាពេលខាងមុខនេះ៕
ប្រភព៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា






-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


