បច្ចេកវិទ្យា
Isuzu D-Max 2021 ស្អាត និង ទំនើបបំផុតក្នុងចំណោម រថយន្ត Pick Up ទាំងអស់នៅកម្ពុជា គឺ ថ្មីទាំងស្រុង! All-New Isuzu D-Max 2021…Discover The New Pride!
Published
3 months agoon
By
Sorn Phanith
ក្រុមហ៊ុន រថយន្ត ISUZU Cambodia បានសម្ពោធជាផ្លូវការនូវរថយន្ដ ភីកអាប់ សេរីថ្មីដែលមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង គឺ “ALL-NEW ISUZU D-MAX…ស្វែករកឧត្តមភាពថ្មី” ដែលលើសពីរថយន្តភីកអាប់ធម្មតា។
នេះជាស្នាដៃវិស្វកម្មដ៏ល្អឥតខ្ចោះ តាមទស្សនៈ “មោះមុត ទាក់អារម្មណ៍ និង ឆ្លាតវៃ” ដែលមានការចនាថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និង ខាងក្នុង។ ឧបករណ៍ថ្មីទាំងអស់ដែលបង្ហាញពីការបំពេញបន្ថែម នៃការបើកបរ គ្មានគូប្រៀប ជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពថ្មីសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដើម្បីទទួលយកនូវបទពិសោធន៍ “ឧត្តមភាពថ្មី” នៅពីក្រោយការបើកបរមួយដែលមិនធ្លាប់មានពីមុនមក ឥឡូវនេះមាននៅ អ៊ីស៊ូហ្ស៊ុ ខេបូឌា។
លោក ហ្ស៊ូអ៊ីជីរ៉ូ ម៉ូរី អគ្គនាយកក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា អ្នកចែកចាយផ្តាច់មុខ រថយន្ត អ៊ីស៊ូហ្ស៊ុ Pick Up និង SUV ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា “ The ALL-NEW ISUZU D-MAX ” គឺជាការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងនៃរថយន្តភីកអាប់ ក្រោមទស្សនៈ និងបទដ្ឋាន “ Beyond the Pick Up” (លើសពីរថយន្តភីកអាប់) ដែលបញ្ជាក់ពី ភាពជាអ្នកដឹកនាំក្នុងពិភពរថយន្តភីកអាប់ ។ The “All-New Isuzu D-MAX” ត្រូវបានផលិតនិងផ្លាស់ប្តUរថ្មីទាំងស្រុងតាមទស្សនៈ មោះមុត, ទាក់អារម្មណ៍ និងឆ្លាតវៃ (Bold, Emotional and smart) ដែលមានការចនាថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ម៉ាស៊ីនថ្មី រូបរាងថ្មី ឧបករណ៍ថ្មី និងប្រព័ន្ធសុវត្ថិភាពថ្មីជាមួយនឹងការច្នៃប្រឌិតថ្មី ដែលផ្តល់នូវមុខងារល្អឥតខ្ចោះគ្រប់ផ្នែក ជាឧត្តមភាពរបស់អ្នកប្រើប្រាស់។
លោក ម៉ូរី បានបន្ថែមទៀតថា “ All New Isuzu D-MAX ” នឹងឆ្លើយតបគ្រប់តម្រូវការ និង ផ្តល់នូវភាពទាក់ទាញខ្ពស់។ The “All-New Isuzu D-MAX” នឹងនាំលោកអ្នកទៅរកបទពិសោធន៍ថ្មីមួយទៀត ដែលអ្នកអាច “ ស្វែងរកនូវឧត្តមភាពថ្មី ” រាល់ការធ្វើដំណើររបស់លោកអ្នក។

ចំណុចពិសេសៗរបស់ The All-New Isuzu D-Max 2021 ការឌីសាញខាងក្រៅ និង ក្នុង
ពីចង្កៀងមុខ Bi-LED Headlamps ដ៏ស្រស់ស្អាតមានមុខងារស្វ័យប្រវត្តិ រហូតចង្កៀងក្រោយ Dual Sonic LED Tail Lamps ជាមួយរចនាបថសម័យថ្មី ប្រកបដោយថាមពលពន្លឺច្បាស់ល្អ។
LED Touch Screen ទំហំធំរហូតដល់ 9 អ៊ីញ ដែលមានមុខងារជាច្រើន អាចភ្ជាប់ជាមួយប្រព័ន្ធកម្សាន្តទូទាំងពិភពលោក ជាពិសេស Apple Car Play ជាមួយនឹងអេក្រង់ smart MID ទំហំដល់ទៅ 4.2 inches។ ចង្កូត Tilt & Telescopic Steering Wheel ធូរ ងាយស្រួលបង្វិល អាចសេរ៉េ ឡើងលើចុះក្រោម ឆ្វេង ស្ដាំ ដកទៅមុខ រុញទៅក្រោយ ហើយអាចបញ្ជា គ្រប់យ៉ាង នៅលើដៃចង្កូតតែម្ដង។ ផ្ទៃខាងក្នុង ធំទូលាយ ជាមួយកៅអីខាងមុខ AVEC ដែលផ្តល់នូវផាសុកភាពខ្ពស់បំផុត។ បច្ចេកវិទ្យា Smart Touch Turn Signal ងាយស្រួលបញ្ជាដោយគ្រាន់តែយកម្រាមដៃទៅប៉ះ។

កម្លាំងម៉ាស៊ីន
ម៉ាស៊ីន 3.0 Ddi Blue Power ម៉ាស៊ីនម៉ូដែល 4JJ4-TCX ដែលមានកម្លាំងសេះ190 hp ស្មើនឹង 3600 ជុំក្នុងមួយនាទី និង កម្លាំងរមួល 450 ញ៉ូតុន ស្មើនឹង 1600-2600 ជុំក្នុងមួយនាទី។
ការអភិវឌ្ឍន៍ថ្មី!! ម៉ាស៊ីន 1.9 Ddi Blue Power ម៉ាស៊ីនម៉ូដែល RZ4E-TC។ កម្លាំងសេះ150 hp ស្មើនឹង3600 ជុំក្នុងមួយនាទី និង កំបាំងរមួល 350 ញ៉ូតុន ស្មើនឹង 1600-2600 ជុំក្នុងមួយនាទី។
ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ The “All-NEW ISUZU D-MAX 2021” នេះ មានលេខអូតូរហូតដល់ 6 លេខ ដែលផ្តល់ភាពងាយស្រួលប្តូពីលេខមួយទៅលេខមួយទៀត ជាមួយប្រព័ន្ធ REV Tronic Mode និង មានលេខដៃ 6 លេខផងដែរ មានលក្ខណៈជាស្ព័រ រីករាយក្នុងការបើកបរ និងច្បាស់លាស់លើសពីការរំពឹងទុក រួមផ្សំជាមួយប្រព័ន្ធកាប់ពីតាស Terrain Command និង Electronic Diff-Lock ដែលអាចឲ្យអ្នករកឃើញបទពិសោធន៍ថ្មីមួយ នៃការបើកបររថយន្ត។ លើសពីនេះទៅទៀត ក៏មានបច្ចេកវិទ្យាថ្មីមួយឈ្មោះថា “ISUZU DYNAMIC DRIVE PLATFORM” ជាមួយនឹងរបកគំហើញថ្មីចុងក្រោយនៃបច្ចេកវិទ្យាយានយន្ត ដែលរួមបញ្ចូលគ្នានូវ តួរថយន្ត សាក់ស៊ី និង ប្រព័ន្ធជើងក្រោម ដើម្បីធ្វើឲ្យមានតុល្យភាព ក្នុងការបើកបរដ៏ល្អឥតខ្ចោះមួយ។
- រចនាសម្ព័ន្ធនៃតួរថយន្ត មានតង់ហ្សង់ខ្ពស់
- សាក់ស៊ីធំជាងមុន ជាមួយនឹងដែកថែបរឹងជាងមុន អាចទប់ទល់នឹងកម្លាំងរមួលខ្ពស់ជាងមុន 23%
- បូមរ៉ូស័រ Coil Spring ជាមួយនឹងបូមចន្ទាស 2 រាងឆ្អឹងជម្ពាមដាច់ពីគ្នានៅផ្នែកខាងមុខ
- ចន្ទាសបូមក្រោយវែង ជាមួយ WSSP (Warm Stress Shot Peening) បច្ចេកវិទ្យាសម្រាប់បន្ទុកការងារកាន់តែរឹងមាំនិងប្រើប្រាស់បានយូរ
- ម៉ាស៊ីនរថយន្ត ខិតទៅក្រោយ ដែលអនុញ្ញាតឲ្យមានតុល្យភាពបន្ថែមទៀត សម្រាប់ការគ្រប់គ្រង់ការចែកចាយទម្ងន់ ល្អប្រសើរជាងមុន។


បច្ចេកវិទ្យាច្នៃប្រឌិតថ្មី
កម្រិតថ្មីមួយទៀតនៃការច្នៃប្រឌិតរថយន្ត ដែលលើសពីអ្នកដទៃ“All-New Isuzu D-Max” បានអភិវឌ្ឍន៏ស្តង់ដារថ្មីមួយ ដែលល្អប្រសើរជាងមុនជាមួយនឹងបច្ចេកវិទ្យានាពេលអនាគតនេះ ដែលមានលក្ខណៈពិសេសលំអិតដូចខាងក្រោម៖
- ការចុចបញ្ឆេះរថយន្តពីចម្ងាយ20ម៉ែត្រ ដោយ smart Key
- កញ្ចក់មុខដែលអាចកាត់បន្ថយកម្ដៅ និងកាំរស្មី UVA និងកាំរស្មីUVB ដើម្បីរក្សាសីតុណ្ហភាពក្នុងរថយន្តឲ្យនៅទាប.
- ផ្លិតទឹកមានសេនស័រចាប់សញ្ញាទឹកភ្លៀងស្វ័យប្រវត្តិ និងមានមកជាមួយរន្ធបាញ់ ទឹកសំអាតកញ្ចក់នៅលើផ្លឹតទឹក ដែលលាងសម្អាតបានស្អាតពេញទាំងផ្ទៃកញ្ចក់
- ប្រព័ន្ធចាក់សោទ្វាររថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោដើរចេញពីរថយន្តប្រវែង 3ម៉ែត្រ
- ប្រព័ន្ធបើកភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោដើរទៅជិតរថយន្តក្នុងចម្ងាយ២ម៉ែត្រ
- ប្រព័ន្ធភ្លើងចង្កៀងមុខរថយន្តស្វ័យប្រវត្តិ ដែលអាចឲ្យចង្កៀងមុខរថយន្តភ្លឺរយៈពេល 30 វិនាទី បន្ទាប់ពីពន្លត់ម៉ាស៊ីនរថយន្ត
- ប្រព័ន្ធភ្លើងចង្កៀងមុខ និង ភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ បន្ទាប់ពីពន្លត់ម៉ាស៊ីនរថយន្ត
- ម៉ាស៊ីនត្រជាក់មុខក្រោយ ហើយអាចបើកក្នុង សីតុណ្ហភាពខុសគ្នា

សុវត្ថិភាព និងភាពធន់យូរអង្វែង
ALL-NEW ISUZU D-MAX ភ្ជាប់មកជាមួយស្តង់ដាររថយន្ត និងបច្ចេកវិទ្យាសុវត្ថិភាពថ្មី ដែលលក្ខណៈពិសេសកម្រិតខ្ពស់ជាច្រើន ដូច្នេះរាល់ការដំណើរអ្នក នឹងមានទំនុកចិត្ត និងភាពសប្បាយរីករាយដោយគ្មានការព្រួយបារម្ភ។
ប្រព័ន្ធសុវត្ថិភាព
- ប្រព័ន្ធកាពារហ្វ្រាំងជាប់គាំង ABS
- ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំង EBD
- ប្រព័ន្ធជំនួយហ្វ្រាំង BA
- ថាសឌីសរបស់ហ្វ្រាំងមានទំហំ 320 mm
- ថ្មី!! ប្រព័ន្ធផ្តល់សញ្ញាដល់អ្នកនៅខាងក្រោយ ពេលចាប់ហ្វ្រាំងរថយន្តបន្ទាន់ ESS
ជាមួយប្រព័ន្ធជំនួយការគ្រប់គ្រងយានយន្តក្នុងគ្រប់ស្ថានភាព
- ប្រព័ន្ធគ្រប់គ្រងរថយន្តលើផ្លូវរអិល TCS ជួយទប់កង់រថយន្តកុំឲ្យរអិលធ្លាក់ផ្លូវ
- ប្រព័ន្ធអេឡិចត្រូនិកគ្រប់គ្រងលំនឹងរថយន្ត ESC ជួយរក្សារថយន្តឲ្យមានលំនឹងទៅតាមទិសដៅដែលចង់ទៅ ទោះផ្លូវបត់បែនយ៉ាងណាក៏ដោយ
- ប្រព័ន្ធជំនួយពេលបើកបរឡើងចំណោត HSA
- ប្រព័ន្ធគ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត HDC
- ជាមួយនឹង Blind Sport Monitoring កញ្ចក់មើលក្រោយ អោយសញ្ញា ពេលមានគេចងវ៉ា ឬ ពេលយើងចង់ផ្លាស់ប្តូរកន្លងផ្លូវបើកបរ
- មានប្រព័ន្ធសេនសឺ (Sensors) ចាប់សញ្ញា ចំនួន 8 គ្រាប់នៅជុំវិញរថយន្ត អស់ក្ដីបារម្ភសម្រាប់ការបើកបរ និងការចូលចតលើផ្លូវ តូចចង្អៀត
- ប្រព័ន្ធផ្តល់សញ្ញាបម្រាមដាស់តឿននៅពេល ដែលមានរថយន្ត ឬ អ្វីមួយនៅពីក្រោយរថយន្តក្នុងអំឡុងពេលថយក្រោយ
- ពោងសុវត្ថិភាព SRS ព័ទ្ធជុំវិញក្នុងរថយន្តផ្នែកខាងមុខមាន 2 គ្រាប់ ផ្នែកសងខាងមាន 2 គ្រាប់និងនៅព័ទ្ធជុំវិញវាំងននក្នុងរថយន្តទាំងមូលចំនួន 2 គ្រាប់ទៀតដើម្បីធានាសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរ
- ប្រព័ន្ធខ្សែក្រវ៉ាត់សុវត្ថិភាព ៣ ចំណុចសម្រាប់កៅអីទាំងអស់។ ខ្សែក្រវ៉ាត់រ៉ូបូតដោយស្វ័យប្រវត្តិសម្រាប់កៅអីខាងមុខ
- មុខងារបើកសោ Unlock ទ្វារស្វ័យប្រវត្តិ នៅពេលដែលពោងសុវត្ថិភាពដំណើរការ


សម្រាប់ព័ត៌មានបន្ថែម ឬ ចង់បើកបរសាកល្បង: www.isuzucambodia-tis.com, ហ្វេសប៊ុក: Isuzu Cambodia, YouTube: Isuzucambodia ឬ អញ្ជើញទៅ Showroom ISUZU KCambodia (ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ), Tel: 023 950 084 /023 900 798/ 017 888 594
អត្ថបទពាណិជ្ជកម្ម
You may like
-
ក្រុមហ៊ុន Socialyse ភ្នំពេញបង្ហាញពីសក្តានុពលនៃនិន្នាការឌីជីថលសកល ដើម្បីឆ្លើយតបតម្រូវការក្នុងប្រទេសកម្ពុជា
-
ក្លិប Rotary និង Makro Groupរួមគ្នាសហការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌បរិច្ចាគឆ្នាំងស៊ុបថ្មីដល់អ្នកលក់គុយទាវ៤០នាក់
-
នៅសល់តែ 1 សប្តាហ៍ទៀតទេការកុម្ម៉ង់ទិញ កំពូលស្មាតហ្វូន និងការថែមជូនដ៏ពិសេសពី Galaxy S21Series 5G ផុតហើយ
-
ពិតជាមិនគួរឲ្យជឿ ក្មេងស្រីស្មូតតាមវត្តក្លាយជាកំពូលតារាចម្រៀង ចាប់ដៃគូជាមួយ ព្រាប សុវត្ថិ
-
ព្រាប សុវត្ថិ ចេញអាល់ប៊ុមដំបូងជាមួយ តន់ ចន្ទសីម៉ា ស្អែកនេះហើយ
-
ឌីជេ ណាណា និង វី យ៉ារ៉ូ ចូលរួមស្វែងរកពលរដ្ឋគំរូ
ចុច Like Facebook កម្ពុជាថ្មី

ក្រុមកីឡាបាល់បោះ Yuetai Mekongers គ្រងតំណែងជើងឯកលីក “league” ឆ្នាំ២០២០

ព្រះសង្ឃមួយអង្គ យកខ្សែភ្លើងចង.កបញ្ចប់ជីវិត ក្នុងកុដិ

រដ្ឋមន្ត្រីកសិកម្មជំរុញឲ្យសហគមន៍ព្រៃឈើបង្កើនការចិញ្ចឹមសត្វ ត្រី និងដាំបន្លែបន្ថែមដើម្បីបង្កើនប្រភពចំណូល

លោកចម ប្រសិទ្ធ អំពាវនាវឲ្យអ្នកវិនិយោគឥណ្ឌាមកបណ្តាក់ទុននៅកម្ពុជាលើវិស័យអាទិភាពជាច្រើនកំពុងតែរង់ចាំ

អន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើមាត្រា១២ និង១៣ នៃសេចក្ដីព្រាងច្បាប់អន្ដោប្រវេសន៍ថ្មី

(មានសំឡេង) ខ្ញុំឃើញភ្ញៀវរត់ចេញប្រសាច ស្ថានការណ៍ក្លាយជាច្របូកច្របល់ ពួកយើងភាន់ភាំង…

ដំណឹងដ៏រំភើប! កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដពី UNICEF

មកស្គាល់សាលាកូនអ្នកមានទាំង ៥ នៅភ្នំពេញ មួយឆ្នាំបង់លុយរៀនខ្ទង់ម៉ឺនដុល្លារ ទើបទៅរួច

ដំណឹងល្អ! កម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍៥ទៀតនឹងទទួលបានវ៉ាក់សាំងកូវីដ

ឃាត់ខ្លួនជនដៃដល់ដែលបាញ់ប្រហារស្រ្តីម្នាក់នៅខេត្តសៀមរាប
ព័ត៌មានពេញនិយម
-
ព័ត៌មានអន្ដរជាតិ6 days ago
ធ្លាយវីដេអូសម្ងាត់ គ្រូពេទ្យក្រុងអ៊ូហានសារភាពថា ពួកគេត្រូវបានប្រាប់ឲ្យនិយាយកុហកអំពីវីរុសកូរ៉ូណា
-
ព័ត៌មានអន្ដរជាតិ1 week ago
១០ ប្រទេសដែលមិនទាន់មានការឆ្លងកូវីដសូម្បីមួយករណី
-
ព័ត៌មានជាតិ1 week ago
ស្គាល់តាមហ្វេសប៊ុក សង្ឃមួយអង្គលួចរួមភេទជាមួយក្មេងស្រីអាយុ១៥ឆ្នាំ នៅក្នុងបន្ទប់ទឹកវត្ត
-
ព័ត៌មានជាតិ6 days ago
មិនធ្លាប់មាន អគាររដ្ឋដំបូងគេមានកម្ពស់ ៣៥ ជាន់ លើផ្លូវព្រះនរោត្តម បានបញ្ចប់ការសាងសង់ទាំងស្រុង
-
ព័ត៌មានជាតិ1 week ago
សម្តេច ស ខេង ៖ បញ្ហាធំៗមួយចំនួន នឹងអាចកើតឡើងនាពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ6 days ago
ថៃបង្ក្រាបទីតាំងផលិតសាប៊ូដុសមុខក្លែងក្លាយ កំពុងលក់ដាច់លើអនឡាញ ដែលប៉ះពាល់ដល់ស្បែក
-
ព័ត៌មានជាតិ1 week ago
មកស្គាល់អគារខ្ពស់ៗជាងគេ ទាំង ១០ នៅរាជធានីភ្នំពេញ
-
ព័ត៌មានជាតិ6 days ago
សមត្ថកិច្ចចម្រុះដកថយក្រោយពិនិត្យផលិតផលទឹកដោះគោwakodo មានគុណភាពស្តង់ដា