ចរាចរណ៍
ពលករខ្មែរ ៦ នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបុកស្លាប់ ៣ នាក់នៅប្រទេសថៃ
ពលករខ្មែរចំនួន ៣ នាក់ បានស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុករះ ក្នុងចំណោមពលករជាច្រើននាក់។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០ នាទី ល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចកណ្តាលស្ពាន ឆ្លងព្រែកព្រះអង្គចៅ ក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ។

ប្រភពពីបណ្តាញព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺមានរថយន្តមួយគ្រឿងម៉ាកនីសាន់ ព៌ណក្រហម ពាក់ស្លាកលេខ បាងកក៩០៦៤ បានបើកបរឡើងស្ពានយ៉ាងលឿន លុះនៅពេលពើបប្រទះជាមួយនឹងស្លាកសញ្ញាការដ្ឋាន រថយន្តនេះក៏បានបួងចង្កូតទៅម្ខាង បណ្តាលអោយបុករះទៅលើកម្មករស្រីៗដែលកំពុងគូសគំនូសលឿងនៅលើផ្លូវ ធ្វើអោយស្លាប់៣នាក់ និងរបួសធ្ងន់៣នាក់ ដែលពួកគេទាំងអស់គឺជាពលករខ្មែរ។

ភ្លាមៗនោះដែរសព និងអ្នករបួស ត្រូវបានតម្រួតថៃបញ្ជូលទៅរក្សាទុក និងបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ ឡាតក្រាក់បាំង និងមន្ទីរពេទ្យ ជុឡារ៉ាត់៨៕ អត្ថបទ៖សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


