ចរាចរណ៍
បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ លើកំណាត់ផ្លូវថៃហ្គឺរ៍ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ
បុរសម្នាក់ មានវ័យប្រមាណ៣០ឆ្នាំ ត្រូវបានរថយន្តមិនស្គាល់អត្តសញ្ញាណបុក បណ្ដាលឲ្យស្លាប់នៅលើកំណាត់ផ្លូវថៃហ្គឺរ៍ (ផ្លូវជាតិលេខ២) ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលបន្ទុកសណ្តាប់ធ្នាប់ បានឲ្យកម្ពុជាថ្មីដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៣និង៣០នាទី ទាបភ្លឺ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។
លោកថា នៅមុនពេលកើតហេតុ បុរសដែលរងគ្រោះដល់ស្លាប់នេះ បានដើរដោយថ្មើជើង តាមបណ្តោយថៃហ្គឺរ៍ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់មយខផ្ទះលេខ៣៨៨ ភូមិចំពុះក្អែក ក៏ស្រាប់តែមានរថយន្ត មិនស្គាល់ម៉ាកមកបុកពីក្រោយ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងតែម្ដង។ ចំណែករថយន្តបង្ក បានបើកបង្ហួសគេចពីកន្លែងកើតហេតុបាត់ស្រមោល។
មកដល់ព្រឹកថ្ងៃដដែល នគរបាលបានដឹកសពបុរសខាងលើនេះ យកទៅតំកល់នៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណសព ព្រមទាំងគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកប្រជាពលរដ្ឋ ក្នុងភូមិចំពុះក្អែក បានអះអាងថា ពួកគាត់ពុំដែលស្គាល់បុរស ដែលស្លាប់ខាងលើនេះឡើយ៕ (ដោយ)៖ នរា


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


