Connect with us

ចរាចរណ៍

ពលរដ្ឋ​ខ្មែរ​ពីរ​និង​ថៃ​ម្នាក់ ​ស្លាប់​ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ជិត​ព្រំដែន​កម្ពុជា​

បានផុស

នៅ

ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ធ្វើដំណើរ​តាម​រថយន្ត​ថៃ ​បំណង​ចេញម​ក​កម្ពុជា​តាម​ច្រក​បឹង​ត្រ​កួង​លុះ​ជិត​ដល់​ព្រំដែន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​បី​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​បណ្តា​ល​ឲ្យ​ស្លាប់​ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ កើតឡើង​នៅព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១០និង០០​នាទី នៅ​ទល់មុខ​ច្រក​បឹង​ត្រកួន ស្ថិតនៅ​ភូមិខ​ផែង ឃុំ​ទ័ព​ស្ដេច ស្រុក​តាប​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​(TA.68135-46900) ប្រឈម​នឹង​ព្រំដែន​កម្ពុជា ស្ថិតនៅ​ភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យ​ពលករ​កម្ពុជា ចំនួន ០៣​នាក់ ស្រី ០១​នាក់ (​អ្នកបើកបរ​ថៃ ០១ ស្រី​) បាន​បាត់​បង់ជីវិត រួមមាន ៖ ១. ឈ្មោះ ឈួន ចាន់​ខន ភេទ​ស្រី អាយុ ២៣​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម, ២. ឈ្មោះ ហេង ម៉េង​លី ភេទ​ស្រី អាយុ ២៩​ឆ្នាំ រស់នៅ​ខេត្តកណ្ដាល៕

អត្ថបទ៖ អ​ពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម