Connect with us

ចរាចរណ៍

ពលករ​ខ្មែរ​គ្រោះ​ថ្នាក់​ដោយសារ​រថយន្ត​ធ្លាក់ទឹក​នៅ​ខេត្ត​ស្រះ​កែវ ស្លាប់​៤ របួស​៤​នាក់

បានផុស

នៅ

ប្រទេស​ថៃ ៖ យ៉ាងហោចណាស់​ក៏មាន​ពលករ​ខ្មែរ​ស្លាប់​៤​នាក់ និង​៤​នាក់​ទៀត​រងរបួស​ដែរ ខណៈ​ដែល​ប៉ូលិស​ដេញ​តាម​ពីក្រោយ ហើយ​រថយន្ត​ប្រឹង​បើក​ក្នុង​ល្បឿន​លឿន ទើប​ធ្លាក់​ចូលក្នុង​ស្រះ​ទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃទី​១៩ សីហា ឆ្នាំ​២០២១ វេលា​ម៉ោង​១២ និង​៣០ នាទី​ថ្ងៃត្រង់ ក្នុងស្រុក​តា​ប្រាក់​យ៉ា ខេត្ត​ស្រះកែវ ដែលមាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ដឹក​ពលករ​ខ្មែរ ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​ប៉ូលីស​ថៃ​ចំនួន ២​កន្លែង​ត្រូវបាន​ប៉ូលិស​ដេញតាម​ពីក្រោយ ដោយ​ក្នុង​ល្បឿន​លឿន​ពេក​ក៏​រ៉េចង្កូត​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹកតែ​ម្តង​។​

យោង​តាម​បាន​រាយការណ៍​បន្ថែម​ពី​ហេតុការណ៍​នេះ​ថា រថយន្ត​ក្រឡាប់ ត្រូវ​បាន​ត្រួតពិនិត្យ នៅ​កន្លែងកើតហេតុ​និង​កំពុង​សួរចម្លើយ​អ្នក​រងរបួស​ដែល​នៅមាន​ជីវិត​អង្គុយ​ក្នុង​រថយន្ត បាន​ផ្តល់​ព័ត៌មាន​ថា​ ពួកគេ​មកពីផ្សារ​រោង​ក្លឿ តាមរយៈ​ការទាក់ទង​មេខ្យល់​មាន​មនុស្ស​មក​ទទួល​ហើយ​បង់លុយ ៧៥០០ បាត​ក្នុង​មួយ​នាក់ មក​ជាមួយគ្នា ៧ នាក់​គឺ​ប្រុសចំនួន២នាក់ ស្រីចំនួន០៣នាក់ និង​ក្មេងស្រី ចំនួន០២​នាក់ អាយុ០២ឆ្នាំម្នាក់ និង អាយុ ១​ខែ​ម្នាក់ រួម​ជាមួយ​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ម្នាក់ សរុប​ចំនួន ០៨ នាក់។

​នៅពេល​មកដល់​ប៉ុស្តិ៍​ប៉ូលិស​ណង​សាង ជា​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​មន្ត្រី​ប៉ូលីស​និង​អនុរក្ស​ការពារ​ព្រំដែន​ស្រាប់តែ​អ្នកបើកបរ​បាន​បង្កើន​ល្បឿន​ឡើង​ដើម្បី​គេចវេស​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​។ ដូច្នេះ​បណ្តាល​ឱ្យ​មានការ​តាម​ស្ទាក់​ចាប់ខ្លួន​ពី​មន្ត្រី​ប៉ូលីស និង​ធ្វើអោយ ប៉ូលីស​ប៉ុស្តិ៍​គោក​ខ្យូ​ង​ស្ទាក់ចាប់​រថយន្ត​នោះ​នៅពេល​មកដល់​។​

ទំនងជា​មានការ​ស្លន់​ផង លុះដល់​ចំណុច​ផ្លូវបែក​ជា​បី​គេ​បាន​ឃើញថា រថយន្ត​បាន​បោះពួយ​ទៅ​ត្រង់​ក៏​ធ្លាក់​ក្នុង​ស្រះ​ទឹកតែ​ម្តង ទើបបាន​សមត្ថកិច្ច​ជួយសង្គ្រោះ​ដោយ​រក​ឃើញថា​ មនុស្ស ៤ នាក់​បាន​ស្លាប់ ម្នាក់​ជា​ជនជាតិ​ថៃ​(​អ្នកបើកបរ​) ស្លាប់​ស្ត្រី​ម្នាក់ និង​ក្មេងស្រី​តូចៗ​២​នាក់ សរុប​៤ នាក់ រីឯ​មនុស្ស​៤​នាក់​ទៀត​បាន​ចេញពី​ក្នុង​រថយន្ត ផុតពី​សេចក្តី​ស្លាប់៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម