ចរាចរណ៍
បើកបររថយន្តទាំងងងុយដេក រ៉េចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យឆេះរថយន្តនិងរបួសម្នាក់
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តកូរ៉េ បានបើកបរក្នុងស្ថានភាពងងុយដេក រ៉េចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើ បណ្តាលឲ្យឆេះរថយន្តនិងរបួសម្នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥និង០០នាទីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ស្ថិតនៅក្នុងភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ទេពពុំសែន អធិការដ្ឋាននគរបាលស្រុកពួកបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើង ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ២,៥ តោន ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ3A.1335 បើកបរដោយ ឈ្មោះ លី សុខា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្រែ១០០ ឃុំចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកបន្តថា ដឹកអ្នករួមដំណើររួមមាន៣នាក់៖១.ឈ្មោះ ជួន សុចិន អាយុ១៨ឆ្នាំ ២.ឈ្មោះ សុខ លីន ភេទប្រុស អាយុ១៨ ឆ្នាំ៣.ឈ្មោះ សុគុណ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្រែ១០០ ឃុំចំការរសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមួយគ្នា បានបើកបរទិសដៅពីលិចទៅកើត បានរ៉េចង្កូតធ្លាក់ទៅជ្រោះផ្លូវខាងត្បូង បុកដើមពុទ្រា បណ្តាលឲ្យឆេះរថយន្តតែម្តង។ លោកបញ្ជាក់ថា ករណីនេះ បានប្រើប្រាស់ឡានទឹករបស់អធិការនគរបាលស្រុកពួក អន្តរាគមន៍ជួយពន្លត់អស់ទឹកចំនួន១ឡានទើបពន្លត់បាន។


បន្លែមពីលើនេះ លោកបញ្ជាក់ទៀតថា ករណីនេះបណ្តាលឲ្យរបួសស្រាលមនុស្ស១នាក់ឈ្មោះ សុគុណ និងខូចខាតរថយន្ត១គ្រឿងធ្ងន់។ លើសពីនេះលោកបញ្ជាក់ទៀតថា មូលហេតុអ្នកបើកបរ បានបើកបរក្នុងស្ថានភាពងងុយដេក។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញបានអូសយករថយន្តបង្កទៅកាន់អធិការដ្ឋាននគរបាលស្រុកពួក ដើម្បីចាត់ការតាមផ្លូវច្បាប់៕


អត្ថបទ៖ កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%



