ចរាចរណ៍
ស្លាប់មនុស្ស២នាក់ត្រឹមរយៈពេល១៥នាទី ខណៈមេឃកំពុងភ្លៀងយប់មិញ
ត្រឹមតែរយៈពេល១៥នាទីក្នុងរាជធានីភ្នំពេញនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់២ករណីផ្សេងគ្នា និងបណ្តាលឱ្យមនុស្សចំនួន២នាក់បានស្លាប់ខណៈមេឃកំពុងភ្លៀង។
ករណីគ្រោះថ្នាក់ចរាចរណ៍ទី១ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខសាលាអន្តរជាតិប៊ែលធី តាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយរថយន្តឡិចស៊ីសបើកបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កគេចខ្លួនបាត់។
សពជនរងគ្រោះមានឈ្មោះ ម៉ឹង សុគន ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិវ៉ារិន្ទទី១ ឃុំខ្ចៅស្រុកកងមាស ខេត្តកំពង់ចាម។

ករណីទី២បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យបុរសម្នាក់ឈ្មោះ ប៉ែន ចាន់កាឌីន ភេទប្រុសអាយុ៣៩ឆ្នាំ ស្នាក់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្លាប់យ៉ាងអាណោចអាធ័ម។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយូតាឡង់គ្រីស័រប្រាដូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2H 1578 ធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បើកឆ្លងផ្លូវភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BE 6870 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទាំងមេឃកំពុងធ្លាក់ភ្លៀងក្នុងទិសដៅពីលិចទៅកើតក៏ជ្រុលបុកពីចំហៀងរថយន្តពេញទំហឹងបណ្តាលឱ្យបោកក្បាលជាមួយកញ្ចក់ផ្នែកខាងក្រោយនៃចំហៀងខាងឆ្វេងធ្វើឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ភ្លាមនោះរថយន្តបើកគេចខ្លួនរហូតទៅដល់ផ្លូវបេតុងសង្កាត់គោលឃ្លាង ខណ្ឌសែនសុខ ក៏ត្រូវបានសមត្ថកិច្ចឃាត់បាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ចំណែកម៉ូតូនិងរថយន្តបង្ករួមទាំងម្ចាស់ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងបញ្ជូនទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយតាមច្បាប់៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៧ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


