Connect with us

ចរាចរណ៍

ស្លាប់ពលករខ្មែរ ៥ នាក់ ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍នៅ​​ថៃ

បានផុស

នៅ

យ៉ាងហោចណាស់ក៏មានពលករ​ខ្មែរ ៥ នាក់បាន​ស្លាប់ ក្នុងចំណោមជនរងគ្រោះសរុប១៣នាក់ ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ ដោយសាររថយន្តក្រឡាប់។

ប្រភព​ព័ត៌មាន​ដែល​កម្ពុជាថ្មីបាន​ឲ្យ​ដឹង​ថា មាន​ហេតុការណ៍​គ្រោះថ្នាក​ចរាចរណ៍​​មួយបានកើតឡើង នៅវេលាម៉ោង ៩ និង ១០ នាទីយប់ ខាងមុខសាលារៀន ខ្លងយ៉ាយឥន្ទ្រ ក្នុងភូមិសាស្ត្រឃុំវុាំងថង ស្រុកវុាំងសុំប៊ូន ខេត្តស្រះកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បាន​បញ្ជាក់ថា រថយន្តដែលដឹកពលករខ្មែរសរុបទាំងអស់ចំនួន ១៣ នាក់ បានបើកបរក្នុងល្បឿនលឿន ហើយបានរេចង្កូតទៅបុកនឹងសសរបង្គោលភ្លើង ធ្វើឲ្យ​រថយន្តក្រឡាប់ជាច្រើនត្រឡប់បណ្តាល​ឲ្យ​ពលករខ្មែរស្លាប់ និងរបួសធ្ងន់ជាច្រើននាក់។

ក្រោយពីកម្លាំងតម្រួតថៃចុះពិនិត្យជាក់ស្តែងគឺសង្គេតឃើញថា មានមនុស្សស្លាប់នៅនឹងកន្លែងចំនួន ៥ នាក់ ក្នុងនោះស្រី៣ ប្រុស២ និងអ្នកបើកបររថយន្តដែលជាជនជាតិថៃម្នាក់។ ដោយឡែកពលករខ្មែរដែលរបួសធ្ងន់ចំនួន ៨ នាក់ទៀត កំពុងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ចំណែកមូលហេតុ និងអត្តសញ្ញាណយើងនៅមិនទាន់ទទួលបាននៅឡើយ

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម