Connect with us

ចរាចរណ៍

រថយន្ដដឹកទំនិញរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បែកកង់ក្រឡាប់ឆេះរបួសមនុស្ស៧នាក់ (មានវីដេអូ)

បានផុស

នៅ

រថយន្ដក្រុងដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ត្រូវបានអគ្គិភ័យឆាបឆេះ និងបណ្ដាលឲ្យមានមនុស្សចំនួន៧នាក់រងរបួស ខណៈកំពុងធ្វើដំណើរលើដងផ្លូវបែកកង់ក្រឡាប់ចេញជាអណ្ដាតភ្លើង។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង០៥​នាទីទាបភ្លឺ​ ថ្ងៃទី​២១ ខែមេសា ឆ្នាំ២០២២ នៅបណ្ដោយផ្លូវជាតិលេខ៨ ចំណុចភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោយតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដដែលត្រូវអគ្គិភ័យឆេះជាប្រភេទរថយន្ដក្រុងដឹកទំនិញរបស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ពាក់​ស្លាក​លេខភ្នំពេញ​ ៣D.៨៩៨១ ដឹកអីវ៉ាន់​ និងម៉ូតូចំនួន០៤គ្រឿង​ ធ្វើដំណើរ​តាមបណ្ដោយផ្លូវជាតិលេខ៨ ​ពីលិចទៅកើត ពេលដល់ចំណុចកើតហេតុខាងលើបាន​បែកកង់ក្រឡាប់ធ្លាក់ផ្លូវទៅខាងស្តាំដៃបណ្តាលអោយឆេះតែ​ម្ដង​ និងបណ្តាលអោយមនុស្ស​ចំនួន​០៧នាក់​ ភេទប្រុសរងរបួសស្រាល​។

សមត្ថកិច្ចបានបញ្ជាក់ថា ករណី​អគ្គិភ័យ​នេះ កម្លាំងជំនាញ​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​បានចេញរថយន្តអគ្គិភ័យចំនួន​០២​គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត ទើបញគ្រប់គ្រងអណ្ដាតភ្លើងបាន៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម