ចរាចរណ៍
ឃាត់ខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកលំផាត់
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការស្រុកលំផាត់ បានឃាត់ខ្លួនអ្នកបើករថយន្តក្រោយពីបុកអ្នកជិះម៉ូតូស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបានកើតឡើងនៅចំណុចមុខតូបជាងម៉ាន លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោល ២៧១/២៧២ ស្ថិតនៅក្នុងភូមិដីឡូតិ៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២២។

សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះ រថយន្តម៉ាកស្កេននៀ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-3276 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ ថុល លីណេត ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកបរឡានដឹកដីក្នុងក្រុមហ៊ុនចម្ការចេកស្រុកលំផាត់ មានទីលំនៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តត្បូងឃ្មុំ (គ្មានរបួស)។ អ្នករួមដំណើរ ឈ្មោះ ខុម សុឃា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរថៅកែរថយន្តដឹកដីក្នុងក្រុមហ៊ុនចម្ការចេកស្រុកលំផាត់។ មានទីលំនៅភូមិ ៥៥ ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម (គ្មានរបួស)។

ចំណែកភាគីម៉ូតូម៉ាកឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ធៀង មៀង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ មានទីលំនៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បានស្លាប់នៅកន្លែងកើតហេតុ(ភិនភាគរបួសបាក់ភ្លៅឆ្វេង បាក់កដៃឆ្វេង បែកមុខ)។ អ្នករួមដំណើរ ឈ្មោះ ដុំ ឆវី ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំជាមួយអ្នកបើកបរ។ (ភិនភាគរបួសធ្ងន់ បាក់ភ្លៅខាងឆ្វេង បាក់កដៃឆ្វេង និងឈាមតាមច្រមុះ ត្រចៀក សន្លប់)។


ក្រោយពេលកើតហេតុកម្លាំងជំនាញ និងកម្លាំងប្រចាំបញ្ជាអធិការដ្ឋាននគរបាលស្រុកលំផាត់ បានតាមស្រាវជ្រាវរករថយន្តគេចពីកន្លែងកើតហេតុ បានរកឃើញរថយន្តនិងអ្នកបើកបរ អ្នករួមដំណើរ ចម្ងាយជាង ១០ គីឡូម៉ែត្រពីកន្លែងកើតហេតុ។ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្ត ដែលមានអត្តសញ្ញាណខាងលើជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ចំពោះវត្ថុតាងរថយន្ត ១ គ្រឿង និងម៉ូតូ ១ គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីបំពេញបែបបទតាមនីតិវិធី៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី