ចរាចរណ៍
អាជ្ញាធរខណ្ឌច្បារអំពៅ ចាប់រថយន្តតាក់សុី៣គ្រឿងដែលបង្កភាពអនាធិបតេយ្យលើដងផ្លូវ
រថយន្តតាក់សុីចំនួន៣គ្រឿងត្រូវបានអាជ្ញាធរខណ្ឌច្បារអំពៅ ចាប់ឃាត់ទុកនៅសាលាខណ្ឌ បន្ទាប់ពីរថយន្តតាក់សុីខាងលើឈប់ចាប់ម៉ូយលើដងផ្លូវបង្កភាពអនាធិបតេយ្យលើដងផ្លូវ ពិសេសផ្លូវជាតិលេខ១។

តាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការសាលាខណ្ឌច្បារអំពៅ បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៣១ ខែតុលា នេះថា មូលហេតុដែលអាជ្ញាធរចាប់ឃាត់រថយន្តតាក់សុីទាំង៣គ្រឿងយកមករក្សាទុកនៅសាលាខណ្ឌនេះ គឺដោយសារតែអ្នកបើកបរឈប់ចាប់ម៉ូយនៅតាមបណ្តោយផ្លូវជាតិលេខ១ ពិសេសនៅតាមភ្លើងស្តុបធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ដល់អ្នកដំណើ។
លោក គុយ គឹមហ៊ាង បានបន្តថា កន្លងមកសាលាខណ្ឌបានធ្វើការជូនដំណឹងដល់អ្នកបើកបររថយន្តតាក់ឲ្យគោរពតាមការជូនដំណឹងដែលសំណូមពរដល់រថយន្តតាក់សុីត្រូវឈប់ដាក់ម៉ូយតាមបេនចៀសវាងរត់ប្រសេចប្រសាចតាមដងផ្លូវហើយប្រឈមមុខនឹងគ្រោះថ្នាក់ដល់អ្នកដំណើទៀតផង។ ចំពោះរថយន្តដែលរឹងទទឹងមិនគោរពតាមការណែនាំត្រូវចាប់ឃាត់ទុកនៅសាលាខណ្ឌច្បារអំពៅ ចំនួន៧ថ្ងៃបន្ទាប់ពីកោះអញ្ជើញអ្នកបើកបរឲ្យមកធ្វើកិច្ចសន្យាស្ថិតនៅចំពោះមុខអាជ្ញាធរមុនពេលយករថយន្តចេញទៅប្រកបអាជីវកម្ម។

ទាក់ទងករណីចុះឃាត់រថយន្តតាក់សុីខាងលើនេះ បងប្អូនអ្នកធ្វើដំណើសំណូមពរដល់អាជ្ញាធរខណ្ឌមានជ័យសូមចុះណែនាំដល់រថយន្តតាក់សុីដែលឈប់ចាប់ម៉ូយនៅក្រោមស្ពានអាកាសក្បាលថ្នល់ផង ព្រោះប្រឈមនឹងគ្រោះពេលអ្នកចាប់ម៉ូយរត់ដេញតាមអ្នកជិះម៉ូតូ ងាយនឹងធ្លាក់ពីលើម៉ូតូគ្រោះថ្នាក់ជាយថាហេតុ៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


