ចរាចរណ៍
លោកស្រីអធិការរងខណ្ឌច្បារអំពៅ ត្រូវរថយន្តដឹកដីកិនស្លាប់
ពិតជាគួរឲ្យរន្ធត់ ខណៈទទួលដំណឹងថា លោកស្រី គង់ គន្ធា ឋានន្តរសក្ដិ វរសេនីយ៍ទោ មុខតំណែងអធិការរងនគរបាលខណ្ឌច្បារអំពៅ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។

តាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ១៤ ខែមករា សាក្សីបានឃើញលោកស្រី គង់ គន្ធា អធិការរងនគរបាលខណ្ឌច្បារអំពៅ បើកបរម៉ូតូម៉ាក ZOOMER .X ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ១ GL ៩៤ ៧៥ បើកចេញពីបុរីហាយតិច ដែលជាលំនៅដ្ឋានរបស់លោកស្រី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងបំណងមកធ្វើការ។

លុះចេញមិនទាន់ផុតបុរីផង ក៏ស្រាប់តែជួបគ្រោះថ្នាក់ដែលបង្កឡើងដោយរថយន្តដឹកដី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣ E ១០ ៣២ បានបុក ហើយកិនចំក្បាល បណ្ដាលឲ្យលោកស្រីអធិការរងស្លាប់ភ្លាមៗមួយរំពេច ហើយអ្នកបើកបររថយន្តបង្កហេតុ បានគេចខ្លួន បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។

ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យលោកស្រី គង់ គន្ធា អធិការរងនគរបាលខណ្ឌច្បារអំពៅ បានទទួលមរណភាពនេះ ធ្វើឲ្យមន្ត្រីនគរបាល កងកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីរាជការសាលាខណ្ឌ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការសោកស្ដាយចំពោះមរណភាពរបស់លោកស្រី ដែលជានគរបាលស្លូតបូត ហើយមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ មិនគួរគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះសោះ៕
អត្ថបទ ៖ នរា


-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


