ចរាចរណ៍
ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃ ទី១១ ឃាត់បានយានយន្តល្មើសចំនួន ៩៧គ្រឿង
យោងតាមរបាយការណ៍ពីស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ឃាត់បានយានយន្តល្មើសចំនួន ៩៧គ្រឿង។

របាយការណ៍ បានបញ្ជាក់ថា តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ដោយឃាត់យានយនុ្តល្មើសចំនួន ៩៧គ្រឿង ក្នុងនោះមានរថយន្តចំនួន ៣៧គ្រឿង និងម៉ូតូចំនួន ៦០គ្រឿង។ យានយន្តដែលល្មើសជាតិស្រវឹងមាន ៤៩គ្រឿង កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន ១៣គ្រឿង ដោយមានអ្នកបើកបរម៉ូតូចំនួន ៣នាក់ និងអ្នកបើកបររថយន្តចំនួន១០នាក់។
ចំណែក កម្រិត ០.៤០ mg/L ឡើង មានចំនួន ៣៦គ្រឿង អ្នកបើកបរម៉ូតូមានចំនួន ២០នាក់ និងអ្នកបើកបររថយន្ត ១៦នាក់។ ដោយឡែក សម្រាប់បទល្មើសផ្សេងៗ មានចំនួន ៤៨គ្រឿង ក្នុងនោះអត់មួកសុវត្ថិភាព ៣៣គ្រឿង ម៉ូតូគ្មានប័ណ្ណបើកបរ ៣គ្រឿង ម៉ូតូជិះបញ្រ្ចាស ចំនួន ១គ្រឿង និងរថយន្តគ្មានប័ណ្ណបើកបរចំនួន ១១គ្រឿង។

សម្រាប់លទ្ធផលរយៈពេល ១១ថ្ងៃ ពីថ្ងៃទី១-១១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥ ៩៦៩គ្រឿង រថយន្តធំ ៥៥គ្រឿង រថយន្តតូច១ ៣៧៧គ្រឿង ម៉ូតូ ៤ ៥៣៧គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤ ៤៥៨គ្រឿង រថយន្តធំ ៣៦គ្រឿង រថយន្តតូច ៩៨៩គ្រឿង និងម៉ូតូ ៣ ៤៣៣គ្រឿង (៣ ៤៣៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស។

របាយការណ៍ បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ៕
-
សន្តិសុខសង្គម១៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


