Connect with us

ចរាចរណ៍

រថយន្ដដឹកកម្មកររោងចក្រក្រឡាប់ផ្ងារជើងរបួសធ្ងន់ស្រាល៥០នាក់

បានផុស

នៅ

កម្មករកម្មការិនីរោងចក្រចំនួន៥០នាក់បានរងរបួសធ្ងន់ស្រាល ខណៈដែលជិះរថយន្ដ​ចេញពីបំពេញ​ការងារត្រឡប់ទៅលំនៅស្ថានវិញ។

ករណីនេះបានកើតឡើងកាលពីថ្ងៃទី​០៩ ខែមីនា ឆ្នាំ២០២១ វេលា​ម៉ោង​៤​និង​៥៥​នាទី​រសៀល នៅ​ចំណុច​ភូមិ​ថ្នាញ សង្កាត់​បាទី ក្រុង​បាវិត​ ខេត្តស្វាយរៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​កម្មករ​កម្ម​ការិ​នី​មួយគ្រឿង​ម៉ាក​ហ៊ី​យ៉ានដាយ​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​សៀម​រាប 3A.0557​ បើកបរទិស​ដៅពីជើង​ទៅ​ត្បូង ដោយ​ដឹក​កម្មករ​កម្ម​ការិនី ​ណែន​ពេញ​ទ្រុង​រថយន្ត។ ​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង ចាក់ចោល​កម្មករ​កម្ម​ការិនី​ទៅក្នុង​ស្រែ​បង្ក​ឲ្យ​រងរបួស​ធ្ងន់៥នាក់ និងអ្នក​ផ្សេង​ទៀតរងរបួសស្រាល។​

ប្រភព​បាន​បន្តថា អ្នកបើកបរ​រថយន្ត​ឈ្មោះ​ ជា ផា​រី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ស្តី ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង មុខរបរ​បើកបរ​រថ​យន្ត​ដឹក​កម្មករ​កម្ម​ការ​នី​រោងចក្រ។​

ប្រភព​ប​ន្ត​ទៀតថា ក្រោយពី​គ្រោះថ្នាក់​ភ្លាម​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​ប​ញ្ជូន​ទៅ​មន្ទីរពេទ្យ​ពន្លឺ​បូព៌ាបាវិត​ ក្រុង​បាវិត ដើម្បី​សង្គ្រោះ​ព្យាបាល​។​

ជនរងគ្រោះ ទី​១,​ឈ្មោះ​ហឿ គឹម​ឡៃ ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​ជនជាតិខ្មែរ រស់នៅ​ភូមិ​ដូន​ទៃ ឃុំ​ទួល​ស្តី​ស្រុក​ចន្ទ្រា​ខេត្តស្វាយរៀង មុខរបរ​កម្មករ​រោងចក្រ​ស្តឹ​ត​ថេ​ក រងរបួស​ធ្ងន់​។​ ២,​ឈ្មោះ​ពៅ សា​វី ភេទ​ស្រី​អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​កោះ​ឬ​ស្សី ឃុំ​ទួល​ស្តី ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង មុខរបរ​កម្មករ​រោងចក្រ​ស៊ួ​ត​ដា រងរបួស​ធ្ងន់​។ ៣,​ឈ្មោះ​ហួយ ចាន់ថន ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​តា​ដេ​វ ឃុំ​មេ​ថ្ង​ក​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង មុខរបរ​កម្មករ​រោងចក្រ​ជី​ហួ រងរបួស​ធ្ងន់​។​ ៤,ឈ្មោះ​ឡុង ធី​ដា ភេទ​ស្រី​អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ដ​ចេក ឃុំ​សំរោង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​មុខរបរ​កម្មករ​រោងចក្រ​តូ​វ៉ា រងរបួស​ធ្ងន់​។ ៥,​ឈ្មោះ​ម៉ៅ ប៊ុ​ន្នី ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ ជន​ជាតិខ្មែរ រស់នៅ​ភូមិ​ដ​ចេក ឃុំ​សំរោង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​មុខរបរ​កម្មករ​រោងចក្រ​ជី​ហ្វា រង​របួស​ធ្ងន់​។​ ចំណែក​កម្មករ​កម្ម​កា​រ​នី​៤៥​នាក់​ផ្សេងទៀត​របួសស្រាលៗ​គ្រាន់តែ​រលាត់​ដៃជើង​ពក​ក្បាល ត្រូវបាន​យក​រថយន្ត​មក​សាង​ដឹក​បន្តដំណើរ​ទៅផ្ទះ​រៀងៗ​ខ្លួន​។​

បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត ក៏បាន​ដឹកនាំ​មន្ត្រី​ក្រោមឱវាទ​មក​សួរសុខទុក្ខ​ជនរងគ្រោះ​និង​ផ្ដល់​ថវិការ​មួយចំនួន​ផងដែរ​។ ក្នុងករណីនេះ​សមត្ថកិច្ច​សន្និដ្ឋានថា មូលហេតុ​:​រថយន្ត​ដឹក​កម្មករ​នេះ ដាច់​ម៉ែត្រ​ចង្កូត​៕

អត្ថបទ ៖ អ៊ុង ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម