Connect with us

ព័ត៌មានជាតិ

អ្នកវិភាគគាំទ្រអនុសាសន៍នាយករដ្ឋមន្រ្តីលើការលើកកម្ពស់សុខភាព និងសុខមាលភាពកម្មកររោងចក្រ សហគ្រាស

បានផុស

នៅ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើការផ្តល់អនុសាសន៍ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តលើកកម្ពស់សុខភាព និងសុខមាលភាពកម្មករនិយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសនានានៅទូទាំងប្រទេស ពីព្រោះវាជាកិច្ចការមួយក្នុងការរក្សាសុខសុវត្ថិភាព និងលើកកម្ពស់សិទ្ធិកម្មករ កម្មការិនីនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា៖«ខ្ញុំគាំទ្រ ពីព្រោះជាអនុសាសន៍មួយដែលបង្ហាញពីការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់កម្មករ កម្មការិនី សុខមាលភាព ជាពិសេសសុវត្ថិភាពការងារនៅកន្លែងធ្វើការ ហើយនេះជាកិច្ចការមួយសំខាន់ណាស់សម្រាប់បងប្អូនកម្មករនិយោជិត»

លោកបណ្ឌិតបានគូសបញ្ជាក់ថា សុខមាលភាពកន្លែងធ្វើការរបស់កម្មករ កម្មការិនី បន្ទាប់មកបង្កើតឱ្យមានសុខមាលភាពនៃសេដ្ឋកិច្ចកម្ពុជា ហើយឈានទៅដល់ការរក្សាស្ថេរភាពសង្គមនយោបាយកម្ពុជា បង្កការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគិនដែលកំពុងរកស៊ី និងគ្រោងនឹងដាក់វិនិយោគនៅកម្ពុជា នេះគឺជាការដាក់សេចក្តីទុកចិត្តមួយ ហើយផ្តល់អត្ថប្រយោជន៍ដល់និរន្តរភាពការងាររបស់កម្មករនិយោជិត។

ទន្ទឹមនិងនេះលោកបណ្ឌិតបន្ថែម នេះគឺជាការយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីជោគជ័យក្នុងការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិតកម្ពុជាកាលពីឆ្នាំ២០២៣កន្លងទៅ។

កាលពីថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤របស់ក្រសួង និងប្រកាសដាក់ឱ្យអនុវត្ត«ផែនការយុទ្ធិសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤ ២០២៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍បន្ថែមចំនួន១៣ចំណុច ដើម្បីធានាបម្រើផលប្រយោជន៍ពលរដ្ឋ និងកម្មករនិយោជិត។

ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យក្រសួងការងារត្រូវបន្តលើកកម្ពស់សុខភាពនិងសុខុមាលភាពកម្មករនិយោជិត និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ការងារ។ ដើម្បីបន្តលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត, ក្រសួងការងារដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការឱ្យបានកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាគ្រោះថ្នាក់ការងារ និងហានិភ័យនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

តើអ្នកយល់យ៉ាងណាចំពោះក្រុមហ៊ុនផាសអ៊ែប (PassApp) បានធ្វើរឿងមួយនេះ???

Sokha Hotels

ព័ត៌មានពេញនិយម