ចរាចរណ៍
បុរសម្នាក់ ទើបចេញពីកម្មវិធីមិត្តភ័ក្ដិជិះម៉ូតូត្រលប់ទៅផ្ទះ ត្រូវរថយន្តបុកស្លាប់ភ្លាមៗ
បុរសម្នាក់ ទើបតែចេញពីហូបចុកផ្ទះមិត្តភ័ក្ដិ ខណៈពេលដែលជិះម៉ូតូត្រឡប់ទៅផ្ទះវិញមិនទាន់បានពាក់កណ្ដាលផ្លូវផងត្រូវរថយន្តបុកបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៥ នៅតាមបណ្តោយផ្លូវបេតុងវត្តភ្នៀត ភូមិចុងថ្នល់ ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូ ១ គ្រឿង ម៉ាក Honda PCX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HB-7162 ធ្វើដំណើរតែម្នាក់ឯង ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត ១ គ្រឿង ម៉ាក TOYOTA Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-712 បើកចេញពីបុរី ១ កន្លែង នៅក្បែរកន្លែងកើតហេតុមកបុកជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យផ្លោងបោកក្បាលនឹងផ្លូវ។ ភ្លាមៗ មានប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបាននាំគ្នាទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ចំណែកអ្នកបើកបរបានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ដោយឡែកបើតាមការបញ្ជាក់ពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ុន សុគន្ធ អាយុជាង ៣០ ឆ្នាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


