ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងផែនការម្នាក់ឆ្លងជំងឺកូវីដ១៩
មន្ត្រីជាន់ខ្ពស់ក្រសួងផែនការម្នាក់ ដែលមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការបានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីធ្វើតេស្តចំនួន៣លើករួចមក។
បើតាមលោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានមានប្រសាសន៍នៅរសៀលថ្ងៃទី១០ ខែមេសានេះថា លោក
អ៊ុង យ៉ាន មានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការ មានលទ្ធផលការធ្វើតេស្តវិជ្ជមានកាលពីម្សិលមិញបន្ទាប់ពីគាត់បានធ្វើតេស្តចំនួន៣ដងរួចមក។ ប៉ុន្តែគាត់បានអនុវត្តវិធានការធ្វើចត្តាឡីស័កបានត្រឹមត្រូវ ដោយមិនមានមន្ត្រីក្រសួងណាម្នាក់ បានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយគាត់ទេ ពោលគឺទំនាក់ទំនងតាមរយៈទូរស័ព្ទប៉ុណ្ណោះ។

លោកបានបន្តថា «ករណីនេះយើងបានស្រាវជ្រាវបន្តស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងអគ្គនាយកដ្ឋានរបស់គាត់ និងមន្ត្រីផ្សេងៗទៀត សុទ្ធតែបញ្ជាក់ថា មិនបានជួបជាមួយគាត់ផ្ទាល់នោះទេ គឺគ្រាន់តែទំនាក់ទំនងតាមទូរស័ព្ទ»។
លោកបានរំលឹកថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ១៩ មក ក្រសួងបានណែនាំដល់មន្ត្រីទាំងអស់ដែលគ្មានការចាំបាច់ចូលក្រសួង និងអនុញ្ញាតឱ្យធ្វើការតាមOnlineពីផ្ទះ។ ចំពោះរូបគាត់ប្រហែលជាគាត់បានដឹងខ្លួនមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩មក គាត់បានធ្វើចត្តាឡីស័កនៅផ្ទះ និងគាត់បានទៅធ្វើតេស្តចំនួន២ដងរួចមកហើយ គឺអវិជ្ជមានកូវីដ១៩ទាំងពីរដង។
លោកបានបន្តទៀតថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ជាថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជូនមន្ត្រីរាជការនៃក្រសួងផែនការ ដោយអ.គ.វ.ក១៩ ក្នុងក្របខណ្ឌក្រសួងផែនការ បានបែងចែកការចាក់វ៉ាក់សាំងតាមម៉ោងពេល កំណត់ជូនអង្គភាពទាំងអស់ផ្សេងៗគ្នា ជៀសវាងការប្រជៀតគ្នា ឬប៉ះពាល់គ្នា ចម្លងកូវីដ១៩។
ក្នុងថ្ងៃទី១នៃយុទ្ធនាការចាក់វ៉ាក់សាំង អគ្គនាយកដ្ឋានផែនការ ត្រូវបានបែងចែកឱ្យចាក់វ៉ាក់សាំងមួយល្ងាចពេញ នៃថ្ងៃទី៦ ខែមេសា នេះតែឯងគ្មានអង្គភាពណាមួយមកចូលរួមនោះទេ។
លោកបានបន្ថែមទៀតថា«ក្នុងថ្ងៃវេននេះ លោក អ៊ុង យ៉ាន បានទំនាក់ទំនងមកអគ្គនាយកដ្ឋានដើម្បីសួរនាំរឿងម៉ោងពេលវេលាណាដែលត្រូវគាត់ទៅ ព្រោះវាបានបែងចែកតាមម៉ោងដើម្បីចាក់វ៉ាក់សាំង ប៉ុន្តែឯកឧត្ដមប្រតិភូអគ្គនាយកផែនការ លោកបានជ្រាបថា លោក អ៊ុង យ៉ាន កំពុងជាប់ធ្វើចត្តាឡីស័ក និងបានធ្វើតេស្ត២ដងរួចមកហើយទៀត
លោកក៏បានបន្តឱ្យលោក អ៊ុង យ៉ាន បន្តធ្វើចត្តាឡីស័កទៀតរង់ចាំលទ្ធផលធ្វើតេស្តលើកទី៣»។
លោកបានបន្ថែមថា លោក អ៊ុង យ៉ាន ព្យាយាមសុំការអនុញ្ញាតដែរ ប៉ុន្តែមិនត្រូវបានអនុញ្ញាតទេ ដោយក្រសួងលើកលែងឱ្យគ្រប់មន្ត្រីទាំងអស់ ដែលសង្ស័យ ឬពាក់ព័ន្ធនឹងកូវីដ១៩ មិនអនុញ្ញាតឱ្យចូលក្រសួង និងធ្វើតេស្តព្រមទាំងអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាលរហូតដល់មានលទ្ធផលតេស្តវិជ្ជមានកាលពីម្សិលមិញ៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២៤ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


