ព័ត៌មានជាតិ
មួយថ្ងៃនៅសង្កាត់ចោមចៅទី៣រកឃេីញអ្នកវិជ្ជមានកូវីដ១៩ចំនួន៤ករណី
ត្រឹមតែរយៈពេលមួយថ្ងៃក្រុមគ្រូពេទ្យជំនាញបានរកឃេីញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៤នាក់ នៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ហេីយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត។

លោកសុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឱ្យដឹងថា៖
ទី១- កេីតឡេីងនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ អ្នកជំងឺឈ្មោះសុំ សុខខេង ភេទស្រី អាយុ ៣៦ឆ្នាំ វិជ្ជមានកូវីដ មុខរបរកម្មការិនីរោងចក្រ អុី ស្ទេច។
ទី២-លោកស្រី ហ៊ន់ សុឃាន់ អាយុ៤១ឆ្នាំ វិជ្ជមានកូវីដ នៅរោងចក្រឌីនហាន ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ទី៣-លោកស្រី សុង លីស អាយុ៣៧ឆ្នាំ វិជ្ជមានកូវីដ មុខរបរកម្មការិនីរោងចក្រឌីនហាន ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ទី៤ឈ្មោះធន់ ធាង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នករត់កង់បីនៅផ្សារអូរឬស្សី ដែលពិនិត្យសំណាកលេីកទី១ ឃេីញថាមានវិជ្ជមានជំងឺកូវីដ១៩ បច្ចុប្បន្នស្នាក់នៅផ្ទះជួលជាមួយប្រពន្ធគាត់ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពីក្រុមគ្រូពេទ្យរកឃេីញវិជ្ជមានជំងឺកូវិដ-១៩ ទេីបក្រុមគ្រូពេទ្យបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះយកបន្តបន្ទាប់ដេីម្បីទៅព្យាបាលបន្ត៕


អត្ថបទ៖សុខា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


